អដ្ឋកថា អញ្ញតរភិក្ខុវត្ថុទី ២២

ក្បាលទី 34 · ទំព័រ 709

គ្រានោះ ស្រីម្នាក់ក្នុងស្រុកមួយធ្វើការវិវាទគ្នាជាមួយស្វាមី កាលស្វាមី នោះចេញទៅខាងក្រៅ គិតថា អញនឹងទៅកាន់ផ្ទះត្រកូល ទើបធ្វើដំណើរទៅ ជួបភិក្ខុនោះក្នុងរវាងផ្លូវគិតថា អញនឹងអាស្រ័យព្រះថេរៈនេះទៅ ទើបដើរតាម ក្រោយ តែព្រះថេរៈមិនឃើញនាង ។ គ្រានោះ ប្តីដើរមកកាន់ផ្ទះមិនឃើញភរិយា គិតថា នាងទៅកាន់ផ្ទះនៃ ត្រកូលហើយដេញតាមទៅ ជួបហើយគិតថា ស្រីនេះម្នាក់ឯងមិនអាចដើរឆ្លង ព្រៃនេះបាន នាងអាស្រ័យអ្វីហ្ន៎ទើបទៅបាន ដូច្នេះហើយ ពិនិត្យមើលក៏ឃើញ ព្រះថេរៈ គិតថា ព្រះថេរៈនេះជាអ្នកនាំស្រីនេះចេញទៅហើយ ទើបសម្លុតព្រះថេរៈ ។ កាលនោះ ទើបស្រីនោះពោលនឹងស្វាមីថា នែអ្នក លោកម្ចាស់មិន បានឃើញ មិនបានហៅខ្ញុំឡើយ អ្នកកុំស្តីថាពាក្យណាមួយជាមួយលោក ម្ចាស់ឡើយ ។ ប្តីនោះមានសេចក្តីក្រោធពោលថា នាងមិនប្រាប់បុគ្គលដែលនាំនាងទៅដល់ អញឬ អញនឹងធ្វើកម្មដែលសមគួរដល់ភិក្ខុនេះ ជំនួសខ្លួននាងឲ្យបាន ។ ដោយការអាឃាតក្នុងស្រី ទើបវាយព្រះថេរៈ ហើយនាំស្រីនោះត្រឡប់ ។ សរីរៈរបស់ព្រះថេរៈបោងឡើងហើយ ក្នុងកាលព្រះថេរៈមកកាន់វិហារ ភិក្ខុទាំងឡាយនាំគ្នាច្របាច់សរីរៈ ឃើញពកហើយសួរថា នេះអ្វី លោកប្រាប់ សេចក្តីនោះដល់ភិក្ខុទាំងនោះ ។ លំដាប់នោះ ពួកភិក្ខុសួរថា អាវុសោ កាលបុរសនោះប្រហារយ៉ាងនោះ លោកបានពោលពាក្យអ្វី ឬសេចក្តីក្រោធកើតឡើងដល់លោកដែរឬទេ ព្រះថេរៈ ពោលថា អាវុសោទាំងឡាយ សេចក្តីក្រោធមិនកើតឡើងដល់ខ្ញុំទេ ។ ភិក្ខុទាំងនោះ ទៅកាន់សម្នាក់ព្រះសាស្តា ក្រាបទូលសេចក្តីនោះហើយ ទូលថា បពិត្រព្រះអង្គ ភិក្ខុនោះកាលខ្ញុំព្រះអង្គពោលថា សេចក្តីក្រោធកើតឡើង ដល់លោកដែរឬទេ លោកពោលថា អាវុសោទាំងឡាយ សេចក្តីក្រោធ មិនកើតឡើងដល់ខ្ញុំឡើយ ភិក