អដ្ឋកថា សាមណេរានំវត្ថុទី ២៣

ក្បាលទី 34 · ទំព័រ 712

ព្រះថេរៈបានឲ្យសាមណេរជាខីណាស្រព ៤ រូប ដែលមានអាយុ ៧ ឆ្នាំ គឺសង្កិច្ចសាមណេរ បណ្ឌិតសាមណេរ សោបាកសាមណេរ រេវតសាមណេរ ដល់ព្រាហ្មណ៍នោះ ។ ព្រាហ្មណីរេបោចំអាសនៈទាំងឡាយដែលមានតម្លៃច្រើន ឃើញសាមណេរ ហើយក្រោធ ឆេវឆាវ ដូចអំបិលដែលបុគ្គលដាក់ក្នុងភ្លើងពោលថា អ្នកទៅ វិហារហើយ នាំកូនក្មេង ៤ នាក់ ដូចជាចៅរបស់ខ្លួន ដែលមិនសមគួរមកហើយ ទើបមិនឲ្យសាមណេរទាំងនោះគង់លើអាសនៈទាំងនោះ ដាក់តាំងទាបៗ ហើយពោលថា សូមលោកទាំងឡាយអង្គុយលើតាំងទាំងនោះ ពោលថា នែ ព្រាហ្មណ៍ ចូរអ្នកទៅជ្រើសរើសព្រាហ្មណ៍ចាស់ហើយនាំមក ។ ព្រាហ្មណ៍ទៅកាន់វិហារ ជួបព្រះសារីបុត្តត្ថេរហើយ ពិតថា មកចុះ យើងនឹងទៅផ្ទះរបស់យើងទាំងឡាយ ដូច្នេះហើយ នាំមក ព្រះថេរៈមក ឃើញសាមណេរទាំងឡាយហើយសួរថា ព្រាហ្មណ៍ទាំងនេះ បានភត្តហើយឬ កាលព្រាហ្មណ៍ឆ្លើយថា មិនទាន់បានទេ ទើបជ្រាបភាពដែលគេរៀបចំភត្ត ដើម្បីព្រាហ្មណ៍ ៤ អង្គនោះ ពោលថា ចូរពួកអ្នកនាំបាត្ររបស់យើងមកហើយ ទទួលបាត្រ ចៀសចេញទៅ ។ ព្រាហ្មណីសួរថា ព្រាហ្មណ៍នេះពោលអ្វី កាលព្រាហ្មណ៍ឆ្លើយថា លោក ពោលថា ព្រាហ្មណ៍ដែលអង្គុយនោះបានអាហារមុនទើបគួរ ចូរនាំបាត្រអាត្មា មក ទទួលយកបាត្ររបស់ខ្លួនហើយទៅ ទើបព្រាហ្មណីពោលថា ព្រះថេរៈ នោះ ប្រហែលជាមិនបំណងនឹងឆាន់ ចូរប្រញាប់ទៅជ្រើសរើសព្រាហ្មណ៍ ដទៃនាំមក ព្រាហ្មណ៍ទៅជួបព្រះមហាមោគ្គល្លានត្ថេរ ក៏ពោលយ៉ាងនោះដូចគ្នានា ំមកហើយ លោកឃើញសាមណេរទាំងឡាយហើយ ពោលយ៉ាងនោះដូចគ្នា ហើយទទួលបាត្រ ចៀសចេញទៅ ។