មហាបន្ថកត្ថេរវត្ថុទី ២៤

ក្បាលទី 34 · ទំព័រ 718

រឿង ព្រះមហាបន្ថកត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះមហាបន្ថកត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យស្ស រាគោ ច ជាដើម ។ សេចក្តីពិស្តារថា ព្រះមហាបន្ថកៈនោះ បណ្តេញព្រះចូឡបន្ថកៈ ដែល មិនអាចធ្វើ គឺទន្ទេញមួយគាថាឲ្យស្ទាត់ជំនាញបាន អស់កាល ៤ ខែ ចេញ អំពីវិហារ ដោយពាក្យថា លោកមានអត្តភាពក្នុងព្រះសាសនា ទាំងជាអ្នក វិនាសចាកភោគៈរបស់គ្រហស្ថ ប្រយោជន៍អ្វីរបស់លោក ដោយការនៅក្នុង វិហារនេះ ចូរអ្នកចេញអំពីវិហារនេះ ហើយបើកទ្វារ ។