អដ្ឋកថា មហាបន្ថកត្ថេរវត្ថុទី ២៤
ភិក្ខុទាំងឡាយសន្ទនាគ្នាថា អាវុសោទាំងឡាយកម្ម ឈ្មោះនេះព្រះមហា បន្ថកៈបានធ្វើ ប្រហែលជាសេចក្តីក្រោធ កើតឡើងដល់ព្រះខីណាស្រព ទាំងឡាយ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយពាក្យអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូល ថា បពិត្រព្រះអង្គ ដោយពាក្យឈ្មោះនេះ ទើបព្រះសាស្តាត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ កិលេសទាំងឡាយ មានរាគៈជាដើម មិនមានដល់ព្រះខីណា ស្រពទាំងឡាយ តែបុត្ររបស់តថាគតធ្វើកម្មនោះ ព្រោះភាពដែលខ្លួន ជាអ្នកប្រាថ្នាអត្ថខាងមុខ ព្រោះជាអ្នកប្រាថ្នាធម៌ខាងមុខ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា យស្ស រាគោ ច ទោសោ ច មានោ មក្ខោ ច បតិតោ សាសបេរិវ អារគ្គា តមហំ ព្រូមិ ព្រាហ្មណំ ។ រាគៈ ទោសៈ មានះ និងមក្ខៈដែលបុគ្គលណាបានជម្រុះចេញហើយ ដូចគ្រប់ស្ពៃដែលជ្រុះចុះអំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អារគ្គា ជាដើម សេចក្តីថា កិលេស ទាំងឡាយ មានរាគៈជាដើមនោះ និងមក្ខៈ ដែលមានការលុបគុណអ្នកដទៃជា លក្ខណៈនេះ បុគ្គលណាឲ្យធ្លាក់ទៅហើយ ដូចគ្រប់ស្ពៃធ្លាក់អំពីចុងដែកស្រួច ដូច្នោះ កិលេសទាំងនោះរមែងមិនតាំងនៅក្នុងចិត្ត ដូចគ្រប់ស្ពៃមិនជាប់ត្រង់ចុង ដែកស្រួច ដូច្នោះ ។ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងព្រះមហាបន្ថកត្ថេរ ចប់