បិលិន្ទវច្ឆត្ថេរវត្ថុទី ២៥

ក្បាលទី 34 · ទំព័រ 720

រឿង ព្រះបិលិន្ទវច្ឆត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធបិលិន្ទវច្ឆត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អកក្កសំ ជាដើម ។ បានឮថា ព្រះបិលិន្ទវច្ឆៈនោះ ពោលពាក្យជាដើមថា អ្នកថោកទាប ចូរមក អ្នកថោកទាប ចូរទៅ រមែងហៅទាំងគ្រហស្ថ ទាំងបព្វជិតដោយ វាទៈថា អ្នកថោកទាបទាំងអស់ ។