អដ្ឋកថា បិលិន្ទវច្ឆត្ថេរវត្ថុទី ២៥

ក្បាលទី 34 · ទំព័រ 720

ថ្ងៃមួយ ភិក្ខុជាច្រើនក្រាបទូលដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ព្រះ បិលិន្ទវច្ឆៈ រមែងហៅភិក្ខុទាំងឡាយដោយវាទៈថា ជនថោកទាប ។ ព្រះសាស្តាឲ្យហៅព្រះថេរៈមកហើយ ត្រាស់សួរថា ម្នាលបិលិន្ទវច្ឆៈ បានឮថា អ្នកហៅភិក្ខុទាំងឡាយដោយវាទៈថា អ្នកថោកទាបឬ កាលព្រះថេរៈ ក្រាបទូលថា យ៉ាងនោះឯងព្រះអង្គ ទើបទ្រង់ធ្វើបុព្វេនុវាសរបស់ព្រះបិលិន្ទវច្ឆៈ នោះក្នុងព្រះហបឫទ័យហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកកុំលើក ទោសដល់ភិក្ខុឈ្មោះបិលិន្ទវច្ឆៈឡើយ ម្នាលភិក្ខុទាំងឡាយ វច្ឆៈមិនមាន ទោសខាងក្នុង ហៅភិក្ខុទាំងឡាយដោយពាក្យថា អ្នកថោកទាបឡើយ ម្នាល ភិក្ខុទាំងឡាយ ជាតិទាំងឡាយ ៥០០ របស់ភិក្ខុឈ្មោះវច្ឆៈ មិនលាយឡំគ្នា ( គឺព្រាហ្មណ៍ ៥០០ ជាតិជាប់គ្នា ) ទាំងអស់នោះ កើតហើយក្នុងត្រកូល ព្រាហ្មណ៍ ក្នុងកាលខាងក្រោយ វាទៈថោកទាបនោះ វច្ឆៈហៅមកហើយ អស់កាលយូរ ជាពាក្យទ្រគោះបោះបោកជនដទៃ ជាពាក្យមិនពីរោះ ជាពាក្យ គ្រោតគ្រាតនោះឯង ឈ្មោះថា មិនមានដល់ព្រះខីណាស្រព ព្រោះថាបុត្រ របស់តថាគតពោលយ៉ាងនោះដោយអំណាចនៃការធ្លាប់ កាលទ្រង់សម្តែងធម៌ ទើប ត្រាស់ព្រះគាថានេះថា អកក្កសំ វិញ្ញាបនឹ គិរំ សច្ចំ ឧទីរយេ យាយ នាភិសជេ កញ្ចិ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹង សេចក្តីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យ ទាស់ចិត្ត តថាគតហៅបុគ្គលនោះថា ជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អកក្កសំ បានដល់ ពាក្យមិនគ្រោតគ្រាត ។ បទថា វិញ្ញាបនឹ បានដល់ ឲ្យដឹងអត្ថគ្នាបាន ។ បទថា សច្ចំ បានដល់ ជា អត្ថដែលពិត ។ បទថា នាភិសជេ ជាដើម សេចក្តីថា បុគ្គលមិនគប្បីញ៉ាំង បុគ្គលដទៃឲ្យ