អញ្ញតរត្ថេរវត្ថុទី ២៦

ក្បាលទី 34 · ទំព័រ 722

រឿង ភិក្ខុមួយរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា យោធ ទីឃំ ជាដើម ។ បានឮមកថា ព្រាហ្មណ៍មិច្ឆាទិដ្ឋិម្នាក់ក្នុងក្រុងសាវត្ថី ដោះសំពត់សាដក សម្រាប់ដណ្តប់ដាក់ក្នុងចំណែកម្ខាង ព្រោះខ្លាចធំក្លិនខ្លួន អង្គុយបែរមុខចេញមក ខាងក្រៅទ្វារផ្ទះ ។