អដ្ឋកថា អញ្ញតរត្ថេរវត្ថុទី ២៦
លំដាប់នោះ ព្រះខីណាស្រពមួយរូបធ្វើភត្តកិច្ចហើយ កំពុងដើរទៅកាន់ វិហារ ឃើញសំពត់សាដកនោះហើយ សម្លឹងមើលឆ្វេងស្តាំ កាលមិនឃើញ បុគ្គលណាម្នាក់ ទើបគិតថា សំពត់សាដកនេះមិនមានម្ចាស់ ហើយអធិដ្ឋាន ជាសំពត់បង្សុកូល កាន់យកហើយ ។ ខណៈនោះ ព្រាហ្មណ៍ឃើញហើយ ជេរបណ្តើរ ចូលទៅរកបណ្តើរថា សមណៈត្រងោល លោកកាន់យកសំពត់សាដកខ្ញុំធ្វើអ្វី ព្រះខីណាស្រពពោល ថា ព្រាហ្មណ៍ នុ៎ះសំពត់សាដករបស់អ្នកឬ ព្រាហ្មណ៍ពោលថា អើសមណៈ ព្រះខីណាស្រពពោលថា អាត្មាមិនឃើញបុគ្គលណាម្នាក់ ទើបកាន់យកសំពត់ សាដកនោះ ដោយសម្គាល់ថា ជាសំពត់បង្សុកូល ចូរអ្នកទទួលយកសំពត់ សាដកនោះចុះ ឲ្យដល់ព្រាហ្មណ៍នោះហើយទៅកាន់វិហារ ប្រាប់សេចក្តីនោះ ដល់ភិក្ខុទាំងឡាយ ។ លំដាប់នោះ ភិក្ខុទាំងឡាយស្តាប់ពាក្យរបស់លោកហើយ ក៏ធ្វើនូវការ ចំអក ទើបពោលថា អាវុសោ សំពត់សាដកវែង ឬខ្លី គ្រោតគ្រាត ឬល្អិតហ្ន៎ ព្រះខីណាស្រពពោលថា អាវុសោទាំងឡាយ សំពត់សាដកវែង ឬខ្លី គ្រោត គ្រាត ឬល្អិតក៏ដោយចុះ ការអាល័យក្នុងសំពត់សាដកនោះរបស់ខ្ញុំមិនមាន ខ្ញុំកាន់យកដោយសម្គាល់ថា ជាសំពត់បង្សុកូលទេតើ ។ ភិក្ខុទាំងឡាយស្តាប់ពាក្យនោះហើយ ក្រាបទូលដល់ព្រះសាស្តាថា បពិត្រ ព្រះអង្គ ភិក្ខុនោះពោលពាក្យមិនពិត ព្យាករអរហត្តផល ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះពោលពាក្យពិត ធម្មតាព្រះខីណាស្រពទាំងឡាយ មិនកាន់យករបស់អ្នកដទៃ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា យោធ ទីឃំ វ រស្សំ វា អណុំ ថូលំ សុភាសុភំ លោកេ អទិន្នំ នាទិយតិ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា មិនកាន់យករបស់វែង ឬខ្លី តូច ឬធំ ល្អ ឬ អាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍