អដ្ឋកថា សារីបុត្តត្ថេរវត្ថុទី ២៧
បានឮថា ព្រះថេរៈមានភិក្ខុ ៥០០ ជាបរិវារ ទៅកាន់វិហារមួយកន្លែង ក្នុងជនបទ ហើយចាំវស្សា ។ មនុស្សទាំងឡាយ ឃើញព្រះថេរៈហើយ ត្រៀមសំពត់ចំណាំវស្សា ជាច្រើន ។ ព្រះថេរៈបវារណាហើយ កាលសំពត់ចំណាំវស្សាទាំងពួងមិនទាន់ ដល់ ( លំដាប់លោក ) នោះឯង កាលទៅកាន់សម្នាក់ព្រះសាស្តា ផ្តាំភិក្ខុ ទាំងឡាយថា បើសំពត់ចំណាំវស្សា ដែលមនុស្សទាំងឡាយនាំមកហើយ ដើម្បីភិក្ខុកំលោះ និងសាមណេរទាំងឡាយ ពួកលោកទទួល ហើយបញ្ជូន មក ឬរក្សាទុកហើយ គប្បីឲ្យដំណឹងមក ។ ព្រះថេរៈកាលពោលយ៉ាងនោះ ហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។ ភិក្ខុទាំងឡាយសន្ទនាគ្នាថា សូម្បីថ្ងៃនេះ តណ្ហារបស់ព្រះសារីបុត្តត្ថេរ ប្រហែលជានៅមាន ពិតហើយ ព្រះថេរៈផ្តាំដល់ភិក្ខុទាំងឡាយថា កាលពួក មនុស្សប្រគេនសំពត់ចំណាំវស្សាហើយ ពួកលោកគប្បីបញ្ជូនសំពត់ចំណាំ វស្សាមកដល់ពួកសទ្ធិវិហារិករបស់ខ្លួន ឬទុកដាក់ហើយ គប្បីឲ្យដំណឹងមក ដូច្នេះហើយ ទើបចេញដំណើរមក ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយកថាអ្វីហ្ន៎ កាលភិក្ខុទាំងឡាយក្រាប ទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តណ្ហា រមែងមិនមានដល់បុត្រតថាគត តែសារីបុត្តពោលយ៉ាងនោះ ដោយគិតថា ការវិនាសចាកបុណ្យរបស់ពួកមនុស្ស និងវិនាសចាកលាភ ដែលប្រកបដោយ ធម៌របស់ភិក្ខុកំលោះ និងសាមណេរទាំងឡាយ កុំបីមានឡើយ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា អាសា យស្ស ន វិជ្ជន្តិ អស្មឹ លោកេ បរម្ញិ ច និរាសយំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។