មហាមោគ្គល្លានត្ថេរវត្ថុទី ២៨
ក្បាលទី 34 · ទំព័រ 726
បានដល់ មិនមានតណ្ហា ។ បទថា វិសំយុត្តំ សេចក្តីថា តថាគតហៅបុគ្គល ដែលផុតស្រឡះបានហើយចាកកិលេសទាំងពួងនោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះសារីបុត្តត្ថេរ ចប់ ៥ រឿង ព្រះមហាមោគ្គល្លានត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះមោគ្គល្លាន ត្រាស់ព្រះធម្មទេសនានេះថា យស្សាលយា ជាដើម ។