អដ្ឋកថា មហាមោគ្គល្លានត្ថេរវត្ថុទី ២៨

ក្បាលទី 34 · ទំព័រ 726

រឿងដូចគ្នានឹងរឿងមុននោះឯង តែក្នុងរឿងនេះ ព្រះសាស្តាត្រាស់ភាព ដែលព្រះមោគ្គល្លានត្ថេរ ជាបុគ្គលមិនមានតណ្ហា ហើយត្រាស់ព្រះគាថានេះថា យស្សាលយា ន វិជ្ជន្តិ អញ្ញាយ អកថង្កថី អមតោគធំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ អ្នកណា មិនមានសេចក្តីអាល័យ គឺតណ្ហា មិនមានសេចក្តី សង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគតហៅ បុគ្គលនោះ ដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមាន ព្រះអរហត្តផលដល់ហើយដោយលំដាប់ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ តណ្ហា ឈ្មោះថា អាល័យ ក្នុងព្រះគាថានេះ ។ បាទព្រះគាថាថា អញ្ញាយ អកថង្កថី សេចក្តីថា បុគ្គលដឹងវត្ថុ ៨ តាម សេចក្តីពិតហើយ ជាអ្នកមិនមានសេចក្តីសង្ស័យ ដោយសេចក្តីសង្ស័យដែល មានវត្ថុ ៨ ។ បាទព្រះគាថាថា អមតោគធំ អនុប្បត្តំ សេចក្តីថា តថាគតហៅបុគ្គល នោះ ដែលចុះស៊ប់កាន់ព្រះនិព្វាន ឈ្មោះអមតៈ តាមសម្រេចហើយ ថា ជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងព្រះមហាមោគ្គល្លានត្ថេរ ចប់