រេវតត្ថេរវត្ថុទី ២៩

ក្បាលទី 34 · ទំព័រ 728

រឿង ព្រះរេវតត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងបុព្វារាម ទ្រង់ប្រារព្ធព្រះរេវតត្ថេរ ត្រាស់ ព្រះធម្មទេសនានេះថា យោធ បុញ្ញញ្ច ជាដើម ។ រឿងខ្ញុំឲ្យពិស្តារហើយ ក្នុងអដ្ឋកថានៃព្រះគាថាថា គាមេ វា យទិ វា រញ្ញេ ជាដើមហើយនោះឯង ។ ពិតហើយ ក្នុងរឿងនោះខ្ញុំពោលថា ស្អែកឡើងភិក្ខុទាំងឡាយសន្ទនា គ្នាថា គួរអស្ចារ្យ សាមណេរមានលាភ គួរអស្ចារ្យ សាមណេរមានបុណ្យ មួយរូប សាងផ្ទះកំពូល ៥០០ ដើម្បីភិក្ខុ ៥០០ រូបបាន ។