អដ្ឋកថា រេវតត្ថេរវត្ថុទី ២៩

ក្បាលទី 34 · ទំព័រ 728

ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ នេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុណ្យ រមែងមិន មានដល់បុត្ររបស់តថាគត បាប ក៏មិនមាន បុណ្យបាបទាំងពីរ ភិក្ខុនោះ លះបង់ហើយ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា យោធ បុញ្ញញ្ច បបញ្ច ឧភោ សង្គំ ឧបញ្ចគា អសោកំ វិរជំ សុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និងបាបទាំងពីរ និង កិលេសជាគ្រឿងជំពាក់ ( មានរាគៈជាដើម ) ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីសោក មាន ធូលី គឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ឧភោ សេចក្តីថា លះបុណ្យ និងបាបទាំង ពីរ ។ បទថា សង្គំ បានដល់ កិលេសជាគ្រឿងជាប់ជំពាក់ មានរាគៈជាដើម ។ បទថា ឧបញ្ចគា បានដល់ ឈានកន្លងហើយ អធិប្បាយថា តថាគត ហៅបុគ្គល ដែលឈ្មោះថាមិនមានសេចក្តីសោក ព្រោះមិនមានសេចក្តីសោក ដែលមានវដ្តៈជាមូល ដែលឈ្មោះថាមានធូលីទៅប្រាសហើយ ព្រោះមិនមាន ធូលី គឺរាគៈជាដើមខាងក្នុង បុគ្គលឈ្មោះថាបរិសុទ្ធហើយ ព្រោះជាអ្នកមិន មានឧបក្កិលេសនោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះរេវតត្ថេរ ចប់