ចន្ទាភត្ថេរវត្ថុទី ៣០

ក្បាលទី 34 · ទំព័រ 730

រឿង ព្រះចន្ទាភត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះចន្ទាភត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ចន្ទំវ ជាដើម ។ អនុបុព្វីកថាក្នុងរឿងរបស់ព្រះចន្ទាភត្ថេរដូចតទៅនេះថា បានឮថា ក្នុង អតីតកាល ឈ្មួញក្នុងក្រុងពារាណសីម្នាក់គិតថា អញទៅកាន់បច្ចន្តជនបទ ហើយនាំចន្ទន៍ក្រហមមក ជញ្ជូនយកវត្ថុជាច្រើនមានសំពត់ និងគ្រឿង អាភរណៈជាដើម ទៅកាន់បច្ចន្តជនបទដោយរទេះ ៥០០ កាន់យកទីសម្រាក ក្នុងទីជិតទ្វារស្រុកហើយ សួរក្មេងឃ្វាលគោក្នុងព្រៃថា មនុស្សណាម្នាក់ក្នុង ស្រុកនេះ ធ្វើការងារក្បែរជើងភ្នំមានដែរឬ ពួកក្មេងឃ្វាលគោពោលថា មាន ឈ្មួញពោលថា មនុស្សនោះឈ្មោះអ្វី ក្មេងឃ្វាលគោប្រាប់ថា មនុស្សនោះ ឈ្មោះនោះ ។