អដ្ឋកថា ចន្ទាភត្ថេរវត្ថុទី ៣០
ឈ្មួញសួរថា ភរិយា ឬកូនរបស់គាត់ឈ្មោះអ្វី ពួកក្មេងឃ្វាលគោប្រាប់ ថា គាត់មានឈ្មោះយ៉ាងនេះៗ ឈ្មួញពោលថា ផ្ទះរបស់គាត់នៅទីណា ពួក ក្មេងឃ្វាលគោប្រាប់ថា ផ្ទះរបស់គាត់នៅក្នុងទីឈ្មោះនោះ ឈ្មួញនោះអង្គុយ លើយានតូចដែលជាសប្បាយ ទៅកាន់ទ្វារផ្ទះរបស់បុរសនោះតាមសញ្ញាដែល ពួកក្មេងទាំងនោះឲ្យហើយ ចុះអំពីយានចូលទៅកាន់ផ្ទះហើយ ហៅស្រីឈ្មោះ នោះ ស្រីនោះគិតថា បុគ្គលនេះជាញាតិរបស់អញណាម្នាក់ ទើបមកដោយ រហ័ស បានក្រាលអាសនៈ ។ ឈ្មួញនោះអង្គុយលើអាសនៈនោះហើយ ប្រារព្ធឈ្មោះសួរថា សម្លាញ់ របស់ខ្ញុំទៅណា ស្រីនោះឆ្លើយថា គាត់ទៅកាន់ព្រៃហើយ ឈ្មួញប្រារព្ធឈ្មោះ របស់មនុស្សទាំងពួងសួរថា កូនប្រុសរបស់ខ្ញុំឈ្មោះនោះ កូនស្រីរបស់ខ្ញុំឈ្មោះ នោះទៅណា ដូច្នេះហើយ ពោលថា អ្នកគប្បីឲ្យសំពត់ និងគ្រឿងអាភរណៈ ទាំងនេះដល់ជនទាំងនោះ ក្នុងពេលដែលសម្លាញ់របស់ខ្ញុំត្រឡប់មកហើយអំពី ព្រៃ នាងគប្បីឲ្យសំពត់ និងគ្រឿងអាភរណៈនេះ ហើយបានឲ្យវត្ថុទាំងនោះ ។ នាងធ្វើសក្ការៈក្រៃលែងដល់ឈ្មួញហើយ ក្នុងកាលដែលប្តីមក ទើបពោលថា នែអ្នក បុគ្គលនេះតាំងអំពីគាត់ចូលមកហើយ ប្រារព្ធឈ្មោះរបស់ជនទាំងពួង ហើយ ឲ្យវត្ថុនេះ និងវត្ថុនេះ ចំណែកប្តីរបស់ស្រីនោះ ក៏ធ្វើកិច្ចដែលគួរធ្វើ ដល់ឈ្មួញនោះ ។ ក្នុងពេលល្ងាច ឈ្មួញនោះអង្គុយលើទីដេកសួរថា សម្លាញ់ អ្នកត្រាច់ ទៅត្រង់ជើងភ្នំ ធ្លាប់ឃើញអ្វីច្រើន បុរសម្ចាស់ផ្ទះពោលថា ខ្ញុំមិនបានឃើញ អ្វីដទៃ ឃើញតែដើមឈើប្រភេទនេះ ដែលមានមែកពណ៌ក្រហមច្រើន ឈ្មួញ ពោលថា ដើមឈើប្រភេទនេះមានច្រើនឬ ម្ចាស់ទីកន្លែងពោលថា មានច្រើន ឈ្មួញពោលថា បើដូច្នោះ ចូរអ្នកបង្ហាញដើមឈើនោះដល់ខ្ញុំ ដូច្នេះហើយ ទៅជា មួយបុរសនោះ កាប់ចន្ទន៍