ជដិលត្ថេរវត្ថុទី ៣៣

ក្បាលទី 34 · ទំព័រ 33

នាងវិសាខាមហាឧបាសិកា បុគ្គលណាម្នាក់ បណ្តាឧបដ្ឋាកទាំងឡាយថា អ្នកចូរ ធ្វើកិច្ចដែលគួរធ្វើដល់នាងចិញ្ចមាណវិកានេះ ទ្រង់ដឹងតែក្នុងរឿងអភិរម្យ បុណ្ណោះ ទ្រង់មិនដឹងគព្ភបរិហារសោះ ដូចព្យាយាមចាប់លាមក គ្រវែងនូវ មណ្ឌលព្រះចន្ទ ដូច្នោះ ជេរព្រះតថាគតកណ្តាលបរិស័ទហើយ ។ ព្រះតថាគតទ្រង់ផ្អាកធម្មកថាហើយ កាលទ្រង់បន្លឺសីហនាទ ទើបត្រាស់ ថា ម្នាលប្អូនស្រី ពាក្យដែលនាងពោលហើយ ពិត ឬមិនពិត តថាគតនឹងនាង បុណ្ណោះរមែងដឹង នាងចិញ្ចមាណវិកាពោលថា យ៉ាងនោះឯងមហាសមណៈ សេចក្តីនោះ កើតហើយ ដោយការដែលព្រះអង្គនឹងខ្ញុំដឹងហើយ ។ ខណៈនោះ អាសនៈរបស់សក្កៈសម្តែងអាការក្តៅ សក្កៈទ្រង់ពិចារណា ដឹងថា នាងចិញ្ចមាណវិកាជេរព្រះសាស្តាដោយពាក្យមិនពិត ហើយទ្រង់ព្រះតម្រិះ ថា អញនឹងជម្រះរឿងនេះឲ្យបរិសុទ្ធ ទើបយាងមកជាមួយទេវបុត្រ ៤ អង្គ ។ ទេវបុត្រទាំងឡាយ កាឡាខ្លួនជាកូនកណ្តុរកាត់ខ្សែដែលចងដុំឈើមូល ដោយកកេរតែម្តងបុណ្ណោះ ។ ខ្យល់បក់បេងសំពត់ដណ្តប់ឡើង ឈើមូលធ្លាក់ចុះ លើខ្នងជើងរបស់នាងចិញ្ចមាណវិកានោះ ។ ចុងជើងទាំងពីរបែកហើយ មនុស្សទាំងឡាយពោលថា នែនាងកាឡកិណី ហងជេរព្រះសម្មាសម្ពុទ្ធ ស្តោះ ទឹកមាត់ដាក់លើក្បាល មានដៃកាន់ដុំដី និងអង្កត់ឧស ទាញចេញអំពីវត្តជេតពន ។ ក្នុងកាលនាងផុតគន្លងព្រះនេត្រព្រះសាស្តាទៅ មហាប្រឹថពីបើកចន្លោះ ឲ្យហើយ អណ្តាតភ្លើងចេញមកអំពីអវីចី ។ នាងចិញ្ចមាណវិកានោះ ទៅ កើតក្នុងអវីចី ដូចដណ្តប់សំពត់កម្ពលដែលត្រកូលឲ្យ ។ លាភសក្ការៈរបស់