ជោតិកត្ថេរវត្ថុទី ៣៤
ក្បាលទី 34 · ទំព័រ 746
រឿង ព្រះជោតិកត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះជោតិកត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោធ តណ្ហំ ជាដើម ។ អនុព្វីកថាក្នុងរឿងនោះ មានដូចតទៅនេះ ក្នុងអតីតកាល កុដុម្ពិកៈ ២ នាក់បងប្អូនក្នុងក្រុងពារាណសី ញ៉ាំងជនឲ្យធ្វើចម្ការអំពៅជាច្រើន ។