អដ្ឋកថា ជោតិកត្ថេរវត្ថុទី ៣៤

ក្បាលទី 34 · ទំព័រ 746

ថ្ងៃមួយ ប្អូនប្រុសទៅចម្ការអំពៅ គិតថា អញនឹងឲ្យអំពៅមួយដើមដល់បងប្រុស មួយដើមជារបស់អញ ហើយចងអំពៅទាំងពីរក្នុងទីដែលកាប់ហើយ ដើម្បីកុំ ឲ្យរសហូរចេញ កាន់យកហើយ ។ បានឮថា ក្នុងកាលណោះ កិច្ចដោយការគាបអំពៅដោយគ្រឿងយន្ត មិនមាន ក្នុងពេលអំពៅដែលគេកាត់ត្រង់ចុង ឬគល់ហើយលើកឡើង រស រមែងហូរចេញឯង ដូចទឹកហូរចេញអំពីធម្មក្រក ដូច្នោះ ។ ក្នុងពេលដែល បុរសនោះកាន់អំពៅអំពីចម្ការដើរមក ព្រះបច្ចេកពុទ្ធនៅត្រង់ភ្នំគន្ធមាទន៍ ចេញ អំពីសមាបត្តិហើយ ពិចារណាថា ថ្ងៃនេះ អាត្មានឹងធ្វើការអនុគ្រោះដល់អ្នកណា ហ្ន៎ ឃើញបុរសនោះនៅក្នុងសំណាញ់ញាណ និងជ្រាបភាពដែលបុរស នោះ ជាអ្នកអាចធ្វើការសង្គ្រោះបាន ទើបកាន់យកបាត្រ និងចីវរ ហើយមក ដោយឫទ្ធិ ឈរអំពីខាងមុខបុរសនោះ ។ បុរសនោះឃើញព្រះបច្ចេកពុទ្ធ មានចិត្តជ្រះថ្លា ទើបលាសំពត់ដណ្តប់ លើប្រទេសដែលខ្ពស់ជាង ហើយនិមន្តឲ្យព្រះបច្ចេកពុទ្ធគង់ដោយពាក្យថា សូម និមន្តគង់ទីនេះចុះ សូមលោកម្ចាស់បង្អោនបាត្រមកចុះ បានស្រាយចំណង ដែលចងអំពៅ ដាក់លើបាត្រ រសហូរចេញពេញបាត្រហើយ កាលព្រះ បច្ចេកពុទ្ធឆាន់រសនោះហើយ គាត់គិតថា ល្អហ្ន៎ លោកម្ចាស់របស់អញ ឆាន់រស បើបងប្រុសរបស់អញទារតម្លៃ អញនឹងឲ្យតម្លៃ បើឲ្យអញនាំ ចំណែកបុណ្យមក អញនឹងឲ្យចំណែកបុណ្យ ហើយពោលថា សូមលោក ម្ចាស់បង្អោនបាត្រមកចុះ ហើយ ស្រាយអំពៅ ដើមទី ២ ប្រគេនរស ។ បុរសនោះគិតកន្លងមានប្រមាណបុណ្ណេះថា បងប្រុសរបស់អញនឹងនាំ អំពៅដទៃអំពីចម្ការមកទំពាស៊ី ។ ចំណែកព្រះបច្ចេកពុទ្ធ ប្រាថ្នានឹងចែករស នោះដល់ព្រះបច្ចេកពុទ្ធដទៃ ព្រោះលោកឆាន់រសអំពៅដើមដំបូងនោះ ទើបទទួល បុណ្ណោះ ហើយគង់ស្ងៀម ។ បុរសនោះ ជ្រាបអាការរបស់លោកហើយ ទើបថ្វាយបង្គំដោយប