នដបុត្តកត្ថេរវត្ថុទី ៣៥
ក្បាលទី 34 · ទំព័រ 777
រឿង ភិក្ខុធ្លាប់ជាអ្នករបំមួយរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុមួយរូបធ្លាប់ ជាអ្នករបាំ ត្រាស់ព្រះធម្មទេសនានេះថា ហិត្វា មានុសកំ ជាដើម ។ បានឮថា អ្នករបាំនោះត្រាច់លេងកីឡា គឺការរាំមួយប្រភេទ ស្តាប់ធម្មកថារបស់ព្រះសាស្តា បួសហើយសម្រេចអរហត្ត កាលភិក្ខុនោះកំពុងចូលទៅ បិណ្ឌបាតជាមួយភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ភិក្ខុទាំងឡាយបានឃើញកូន របស់អ្នករបាំម្នាក់កំពុងលេង ទើបសួរថា អាវុសោ បុត្ររបស់អ្នករបាំនោះ លេងកីឡាដែលលោកលេងហើយ លោកមានការជាប់ជំពាក់ក្នុងកីឡាប្រភេទ នេះដែរឬហ្ន៎ កាលភិក្ខុនោះឆ្លើយថា មិនមាន ទើបពោលថា អាវុសោ ភិក្ខុនេះ ពោលមិនពិត ព្យាករអរហត្តផល ។