នដបុត្តកត្ថេរវត្ថុទី ៣៦
ក្បាលទី 34 · ទំព័រ 779
រឿង ភិក្ខុធ្លាប់ជាអ្នករបំមួយរូបទៀត លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុដែលធ្លាប់ ជាអ្នករបាំ ដូចគ្នានឹងភិក្ខុរូបទីមួយ ទើបត្រាស់ព្រះធម្មទេសនានេះថា ហិត្វា រត្តឹ ជាដើម ។ រឿងដូចគ្នានឹងរឿងមុននោះឯង តែក្នុងរឿងនេះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុត្ររបស់តថាគតលះសេចក្តីត្រេកអរ និងមិនត្រេកអរ បានហើយតាំងនៅ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា ហិត្វា រតឹ អរតិញ្ច សីតិភូតំ និរូបធឹ សព្វលោកាភិភុំ វីរំ តមហំ ព្រូមិ ព្រាហ្មណំ ។