វង្គីសត្ថេរវត្ថុទី ៣៧

ក្បាលទី 34 · ទំព័រ 780

បទថា វីរំ សេចក្តីថា តថាគតហៅបុគ្គលដែលគ្របសង្កត់ខន្ធលោក ទាំងអស់បានហើយ តាំងនៅ ជាអ្នកមានសេចក្តីក្លៀវក្លានោះ គឺបែបនោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ភិក្ខុធ្លាប់ជាអ្នករបំមួយរូបទៀត ចប់ ៥ រឿង ព្រះវង្គីសត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះវង្គីសត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ចុតឹ យោ វេទិ ជាដើម ។