អដ្ឋកថា វង្គីសត្ថេរវត្ថុទី ៣៧

ក្បាលទី 34 · ទំព័រ 780

បានឮថា ព្រាហ្មណ៍ក្នុងក្រុងរាជគ្រឹះម្នាក់ឈ្មោះវង្គីសៈ ជាអ្នកគោះលលាដ៍ ក្បាលរបស់ពួកមនុស្សដែលស្លាប់ហើយដឹងបានថា នេះជាក្បាលរបស់បុគ្គល ដែលកើតក្នុងនរក នេះជាក្បាលរបស់បុគ្គលដែលកើតក្នុងកំណើតតិរច្ឆាន នេះ ជាក្បាលរបស់បុគ្គលដែលកើតក្នុងបិត្តិវិស័យ នេះជាក្បាលរបស់បុគ្គលដែល កើតក្នុងមនុស្សលោក នេះជាក្បាលរបស់បុគ្គលដែលកើតក្នុងទេវលោក ។ ពួកព្រាហ្មណ៍គិតថា ពួកយើងអាស្រ័យវង្គីសព្រាហ្មណ៍នេះ ក៏អាចរក ស៊ីក្នុងលោកបាន ទើបឲ្យស្លៀកសំពត់ក្រហម ២ ផ្ទាំង ហើយនាំត្រាច់ទៅក្នុង ជនបទ ពោលនឹងពួកមនុស្សថា ព្រាហ្មណ៍ឈ្មោះវង្គីសៈ គោះលលាដ៍ក្បាល របស់ពួកមនុស្សដែលស្លាប់ហើយក៏ដឹងទីកើត ចូរពួកអ្នកសួរដល់ទីដែលពួកញាតិ របស់ខ្លួនកើតហើយចុះ ។ ពួកមនុស្សឲ្យកហាបណៈ ១០ ខ្លះ ២០ ខ្លះ ១០០ ខ្លះ តាមកម្លាំងហើយ ទើបសួរដល់ពួកញាតិដែលកើតហើយ ។ ព្រាហ្មណ៍ទាំងនោះដល់ក្រុងសាវត្ថី ដោយលំដាប់ហើយ កាន់យកទីសម្រាកក្នុងទីមិនឆ្ងាយអំពីវត្តជេតពន ពួកជន ទាំងនោះឃើញមហាជនបរិភោគអាហារព្រឹកហើយ មានដៃកាន់គ្រឿងក្រអូប និងកម្រងផ្កាជាដើម កំពុងដើរទៅដើម្បីស្តាប់ធម៌ ទើបសួរថា ពួកអ្នកទៅ ណា កាលមហាជនប្រាប់ថា ទៅកាន់វិហារដើម្បីស្តាប់ធម៌ ទើបពោលថា ពួកអ្នកទៅក្នុងទីនោះធ្វើអ្វី បុគ្គលដែលប្រៀបស្មើនឹងវង្គីសព្រាហ្មណ៍របស់ពួកយើង មិនមាន វង្គីសៈគោះលលាដ៍ក្បាលរបស់ពួកមនុស្សដែលស្លាប់ហើយ ដឹងទីកើតបាន ចូរពួកអ្នកសួរដល់ទីដែលពួកញាតិកើតចុះ ។