ធម្មទិន្នត្ថេរីវត្ថុទី ៣៨

ក្បាលទី 34 · ទំព័រ 785

រឿង ព្រះនាងធម្មទិន្នាថេរី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះធម្មទិន្នាថេរី ត្រាស់ព្រះធម្មទេសនានេះថា យស្ស បុរេ ច ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ក្នុងកាលដែលនាងនៅជាគ្រហស្ថ វិសាខឧបាសកជាស្វាមី ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា សម្រេចអនាគាមិផលហើយ គិតថា ការដែលអញឲ្យធម្មទិន្នាទទួលទ្រព្យសម្បត្តិទាំងពួង គួរ ក្នុងកាលមុនអំពីនោះ ឧបាសកនោះកាលមក ឃើញនាងធម្មទិន្នាកំពុងឈរ មើលត្រង់មាត់បង្អួច រមែងធ្វើការញញឹម តែក្នុងថ្ងៃនោះ មិនសម្លឹងមើល នាង ដែលឈរត្រង់បង្អួចឡើយ បានទៅហើយ ។