អដ្ឋកថា ធម្មទិន្នត្ថេរីវត្ថុទី ៣៨
នាងគិតថា តើមានរឿងអ្វីហ្ន៎ ហើយគិតទៀតថា សេចក្តីនោះចូរលើក ទុក អញនឹងដឹងក្នុងពេលបរិភោគ ហើយនាំភត្តចូលទៅក្នុងពេលបរិភោគ ។ ក្នុងថ្ងៃដទៃ ឧបាសកពោលថា មក យើងនឹងបរិភោគជាមួយគ្នា តែក្នុងថ្ងៃនោះ ជាអ្នកអង្គុយស្ងៀមបរិភោគហើយ នាងគិតថា ប្តីគង់នឹងក្រោធដោយហេតុណាមួយ ពិតប្រាកដ ។ គ្រានោះ វិសាខឧបាសក ហៅនាងក្នុងពេលអង្គុយតាមសប្បាយមកហើយ ពោលថា ធម្មទិន្នា ចូរនាងទទួលទ្រព្យសម្បត្តិទាំងពួងក្នុងផ្ទះនេះចុះ នាង គិតថា ធម្មតាមនុស្សទាំងឡាយដែលក្រោធហើយ រមែងមិនឲ្យអ្នកណាទទួល ទ្រព្យសម្បត្តិ តើមានរឿងអ្វីហ្ន៎ ទើបពោលថា ចុះអ្នកវិញ ឧបាសកពោលថា ចាប់អំពីថ្ងៃនេះទៅ ខ្ញុំមិនចាត់ចែងការងារណាមួយ ធម្មទិន្នាពោលថា អ្នកណា នឹងទទួលទឹកមាត់ដែលអ្នកស្តោះចោល កាលបើដូច្នោះ សូមអ្នកអនុញ្ញាត ការបួសដល់ខ្ញុំចុះ ។ ឧបាសកទទួលថា សាធុ នាំនាងទៅកាន់សម្នាក់ភិក្ខុនីដោយសក្ការៈធំឲ្យ បួសហើយ នាងបានឧបសម្បទាហើយ បានឈ្មោះថា ធម្មទិន្នាថេរី ។ នាងទៅកាន់ជនបទជាមួយភិក្ខុនីទាំងឡាយ ព្រោះជាអ្នកបំណងវិវេក កាលនៅក្នុងជនបទនោះ មិនយូរបុន្មានក៏សម្រេចអរហត្ត មួយអន្លើដោយ បដិសម្ភិទាទាំងឡាយ ត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញ ដោយគិតថា ឥឡូវនេះ ពួកជនដែលជាញាតិអាស្រ័យអញហើយ នឹងធ្វើបុណ្យទាំងឡាយ ។ ឧបាសកបានជ្រាបភាពដែលព្រះថេរីមកហើយគិតថា ព្រះថេរីមកព្រោះ ហេតុអ្វីហ្ន៎ ទើបទៅកាន់សម្នាក់ភិក្ខុនី ថ្វាយបង្គំព្រះថេរីហើយអង្គុយក្នុងចំណែក ម្ខាងគិតថា កាលដែលអញពោលថា បពិត្រអ្នកនាងម្ចាស់ នាងអផ្សុកឬ ដូច្នេះ ក៏ជាការមិនគួរ អញសួរបញ្ញាមួយ ជាមួយព្រះថេរីនោះ ហើយសួរបញ្ញាក្នុង សោតាបត្តិមគ្គ ព្រះថេរីឆ្លើយបញ្ញានោះបាន ឧបាសកសួរបញ្ញាក្នុងមគ្គដ