អង្គុលិមាលត្ថេរវត្ថុទី ៣៩

ក្បាលទី 34 · ទំព័រ 788

រឿង ព្រះអង្គុលីមាលត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះអង្គុលីមាលត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ឧសភំ ជាដើម ។ រឿងខ្ញុំបានពោលហើយ ក្នុងកាលពណ៌នាកថាថា ន វេ កទរិយា ទេវលោកំ វជន្តិ ជាដើមនោះឯង ។ ពិតហើយ ក្នុងទីនោះ ខ្ញុំពោលថា ភិក្ខុទាំងឡាយសួរព្រះអង្គុលីមាល ថា អាវុសោ លោកឃើញដំរីកាចឈរបាំងឆត្រហើយ មិនខ្លាចឬហ្ន៎ ព្រះអង្គ ុលីមាលឆ្លើយថា អាវុសោ ខ្ញុំមិនខ្លាចទេ ភិក្ខុទាំងនោះ ក្រាបទូលព្រះសាស្តា ថា បពិត្រព្រះអង្គ ព្រះអង្គុលីមាលព្យាករព្រះអរហត្តដោយពាក្យ មិនពិត ។