អដ្ឋកថា អង្គុលិមាលត្ថេរវត្ថុទី ៣៩

ក្បាលទី 34 · ទំព័រ 788

ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អង្គុលីមាលបុត្ររបស់ តថាគត មិនខ្លាច ព្រោះថា ភិក្ខុទាំងឡាយដូចគ្នានឹងបុត្ររបស់តថាគត ជា អ្នកអង់អាចបំផុត ក្នុងរវាងព្រះខីណាស្រពដែលអង់អាចទាំងឡាយ មិនខ្លាច ដូច្នេះហើយ ត្រាស់ព្រះគាថានេះ ក្នុងព្រាហ្មណវគ្គថា ឧសភំ បវរំ វីរំ មហេសឹ វិជិតាវិនំ អនេជំ ន្ញាតកំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគត ហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរក គុណដ៏ធំ ឈ្នះមារ មិនមានកិលេសជាគ្រឿងញាប់ញ័រ ងូត លាងកិលេស ត្រាស់ដឹងសច្ចៈនោះថា ជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ គប្បីជ្រាបអត្ថនៃព្រះគាថានោះថា តថាគតហៅបុគ្គលនោះ គឺបែបនោះ ដែលឈ្មោះថា ឧសភំ ព្រោះដូចគ្នានឹងគោឧសភៈ ដោយអត្ថថា ជាអ្នកមិន តក់ស្លុត ឈ្មោះថា បវរំ ព្រោះឧត្តម ឈ្មោះថា វីរំ ព្រោះដល់ព្រមដោយ ភាពជាអ្នកក្លាហាន ឈ្មោះថា មហេសឹ ព្រោះភាពជាអ្នកស្វែងរកគុណដ៏ធំ មានសីលក្ខន្ធជាដើម ឈ្មោះថា វិជិតាវិនំ ព្រោះភាពដែលមារទាំង ៣ ដែល ខ្លួនឈ្នះហើយ ឈ្មោះថា ន្ញាតកំ ព្រោះភាពជាអ្នកមានកិលេសលាងហើយ ឈ្មោះថា ពុទ្ធំ ព្រោះភាពជាអ្នកដឹងសច្ចៈ ៤ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងព្រះអង្គុលីមាលត្ថេរ ចប់