និគមនកថា)
អមាត្យរបស់ព្រះរាជាមាន ២ នាក់ គឺកាឡៈ ១ ជណ្ញៈ ១ បណ្តា អមាត្យ ២ នាក់នោះ កាឡអាមាត្យគិតថា ឱ ការវិនាសដោយជុំវិញនៃរាជត្រកូល ទ្រព្យប្រមាណ ១៤ កោដិ ដល់នូវការអស់ទៅមួយថ្ងៃបុណ្ណោះ ភិក្ខុ ទាំងនេះបរិភោគទានហើយទៅដេកលក់ ឱ រាជត្រកូលវិនាសហើយ ។ ចំណែក ជណ្ញអមាត្យគិតថា ឱ ទានរបស់ព្រះរាជា បុគ្គលណាមួយដែលមិនតាំងនៅក្នុង ភាពជាព្រះរាជា មិនអាចថ្វាយទានបែបនេះបានឡើយ ។ ព្រះរាជាឈ្មោះ ថា មិនឲ្យចំណែកបុណ្យដល់សត្វទាំងពួងមិនមាន អញអនុមោទនាទាននេះ ។ ក្នុងទីបំផុតភត្តកិច្ចនៃព្រះសាស្តា ព្រះរាជាទ្រង់ទទួលបាត្រ ដើម្បីអនុមោទនា ព្រះសាស្តាទ្រង់ព្រះតម្រិះថា ព្រះរាជាថ្វាយមហាទាន ដូចឲ្យជំនាន់ទឹកធំប្រព្រឹត្ត ទៅ មហាជនអាចញ៉ាំងចិត្តឲ្យជ្រះថ្លាឬហ្ន៎ ទ្រង់ជ្រាបវារចិត្តរបស់អមាត្យទាំងនោះ ហើយ ទ្រង់ជ្រាបថា បើតថាគតធ្វើអនុមោទនាឲ្យសមគួរដល់ទានរបស់ ព្រះរាជាសោត ក្បាលរបស់កាឡអមាត្យនឹងបែកជា ៧ ភាគ ជុណ្ហអមាត្យ នឹងតាំងនៅក្នុងសោតាបត្តិផល ទ្រង់អាស្រ័យសេចក្តីអនុគ្រោះក្នុងកាឡអមាត្យ ទើបត្រាស់គាថា ៤ បាទបុណ្ណោះដល់ព្រះរាជា ដែលទ្រង់ថ្វាយទានបែបនេះ ប្រថាប់ឈរហើយ ស្តេចក្រោកចាកអាសនៈទៅកាន់វិហារ ។ ភិក្ខុទាំងឡាយសួរព្រះអង្គុលីមាលត្ថេរថា អាវុសោ លោកឃើញដំរីកាច ឈរបាំងឆត្រមិនខ្លាចទេឬ ព្រះអង្គុលីមាលពោលថា អាវុសោទាំងឡាយ ខ្ញុំ មិនខ្លាចទេ ភិក្ខុទាំងនោះចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលថា បពិត្រ ព្រះអង្គ ព្រះអង្គុលីមាលព្យាករអរហត្តផល ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ