អដ្ឋកថាបឋមពោធិសូត្រ
នោះឯង ព្រោះដូច្នោះ គប្បីជ្រាបដោយន័យដូចពោលក្នុងអដ្ឋកថា ឈ្មោះ សុមង្គលវិលាសិនី នោះចុះ ។ បទប្ររព្ធ ចប់ ៥ ក្នុងពោធិសូត្រនេះ ពាក្យថា ឯវម្មេ សុតំ ជាដើម ត្រឹមតែ ជានិទាន ។ បណ្តាបទទាំងនោះ សព្ទថា ឯវំ ជានិបាត ។ បទថា មេ ជាដើម ជានាមបទ ។ បទថា វិ ក្នុងបទថា ឧរុវេលាយំ វិហរតិ នេះ ជាបទ ឧបសគ្គ ។ បទថា ហរតិ ជាបទអាខ្យាត ។ ការចែកបទទាំងអស់ គប្បីជ្រាបដោយន័យនេះជាលំដាប់ដំបូង ។ តែកាលពោលដោយអត្ថ ឯវំ ជាលំដាប់ដំបូង មានអត្ថច្រើន ប្រភេទដូចជាឧបមា គឺប្រៀបធៀប ឧបទេស គឺណែនាំ សម្បហំសនៈ គឺលើកសរសើរ គរហណៈ គឺតិះដៀល វចនសម្បដិគ្គហណៈ គឺទទួលពាក្យ អាការ គឺអាការ និទស្សនៈ គឺឧទាហរណ៍ អវធារណៈ គឺរារាំងសេចក្តីដទៃ បុច្ឆា គឺសួរ ឥទមត្ថ គឺអត្ថនៃ ឥទំ សព្ទ និងបរិមាណ គឺប្រមាណជាដើម ។ ពិតហើយ ឯវំ សព្ទនោះ មកក្នុងឧបមា ដូចក្នុងប្រយោគជាដើមយ៉ាង នេះថា ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ កុសលដែលសត្វកើត មកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ ដូច្នេះ ។ មកក្នុងឧបទេស ដូចក្នុងប្រយោគជាដើមថា ឯវន្តេ អភិក្កមិតព្វំ ឯវំ បដិក្កមិតព្វំ អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយក្រោយយ៉ាងនេះ ដូច្នេះ ។ មកក្នុងសម្បហំសន គឺលើកសរសើរ ដូចក្នុងប្រយោគជាដើមថា ឯវមេតំ ភគវា ឯវមេតំ សុគត បពិត្រព្រះដ៏មានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះហើយ ដូច្នេះ ។ មកក្នុងគរហណៈ គឺការតិះដៀល ដូចក្នុងប្រយោគជាដើមថា ឯវមេវ បនាយំ វសលី យស្មឹ វា តស្មឹ វា តស្ស មុណ្ឌកស្ស វណ្ណំ ភាសតិ មេចង្រៃនេះ ធ្លាប់តែអចឹងៗ ហានពោលសរសើរសមណៈត្រងោលក្នុងទី ផ្តេសផ្តាស ដូច្នេះ ។ មកក្នុងវចនសម្បដិគ្គហៈ គឺការទួលពាក្យ ដូចក