អត្ថរបស់ ឯវំ សព្ទជាដើម
មកក្នុងបុច្ឆា គឺពាក្យសួរ ដូចក្នុងប្រយោគជាដើមថា ឯវំ សុ តេ សុនហាតា សុវិលិត្តា កប្បិតកេសមស្សុ អាមុត្តមាលាភរណា ។ បេ ។ សាចរិយកោតិ ។ ឥសីទាំងនោះបានងូតទឹកដ៏ស្អាត លាបស្រឡាបដោយគ្រឿង ក្រអូបសាយល្អ មានសក់ និងពុកមាត់កាត់ស្រេចហើយ ពាក់កម្រងផ្កា និង គ្រឿងប្រដាប់ ស្លៀកសំពត់ស ជាអ្នកឆ្អែតស្កប់ស្កល់ មានគេផ្គាប់ផ្គុនបម្រើ ដោយកាមគុណ ៥ ដូចជាខ្លួនអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ ។ មកក្នុងឥទមត្ថ គឺអត្ថនៃ ឥទំ សព្ទ ដូចក្នុងប្រយោគជាដើមថា ឯវំគតានិ បុថុសិប្បាតនានិ ពុំនោះសោត សិប្បៈសម្រាប់បង្កើតផល មាន ប្រមាណច្រើនឯណានីមួយដទៃទៀត និងដូចប្រយោគមួយទៀតថា ឯវំវិធោ ឯវមាការោ អាការនេះ មានប្រការយ៉ាងនេះ ដូច្នេះ ។ ពិតហើយ ពាក្យថា គត មានការហៅថា ប្រការ ។ ពាក្យថា វិធាការ ក៏ដូចគ្នា ។ ពិតហើយ សត្វលោកពោល គត សព្ទ ដែលប្រកបនឹង វិធ សព្ទ ក្នុងអត្ថថា ប្រការ ។ មកក្នុងបរិមាណ គឺប្រមាណ ដូចក្នុងប្រយោគជាដើមថា ឯវំ លហុបរិវត្តំ ឯវមាយុបរិយន្តោ មានការផ្លាស់ប្តូររហ័សជាប្រមាណ មានការអស់ អាយុជាប្រមាណ ដូច្នេះ ។ ដោយ ឯវំ សព្ទ ក្នុងពាក្យថា ឯវំ វិតក្កិតំ នោ តុម្ហេហិ ឯវមាយុបរិយន្តោ ។ ឯវំ សព្ទដែលឈ្មោះថា មានអាការជាអត្ថបុណ្ណោះ ព្រោះពោល អាការសួរ និងអាការប្រមាណមិនមែនឬ មិនមែន ព្រោះមានសេចក្តីប្លែកគ្នា ឯវំ សព្ទក្នុងទីនេះ ប្រាប់ត្រឹមអាការ លោកបំណងយកថា មានអាការជាអត្ថ តែ ឯវំ សព្ទ ក្នុងពាក្យជាដើមថា ឯវំ ព្យា ខោ ប្រាប់ការប្លែកគ្នានៃអាការ ឯវំ សព្ទទាំងនេះ ដែលឈ្មោះថា ប្រាប់ការប្លែកគ្នានៃអាការ ព្រោះប្រាប់អាការ នៃពាក្យសួរ និងអាការនៃប្រមាណ ព្រោះអធិប្បាយយ៉ាងនេះ ឧទាហរ