អត្ថរបស់ មូល សព្ទ
ស្ថានទីដែលព្រះមានព្រះភាគប្រថាប់នៅក្បែរច្រាំងស្ទឹងនោះ ទើបលោកពោល ថា ពោធិរុក្ខមូលេ ដូច្នេះ ។ ក្នុងបទថា ពោធិរុក្ខមូលេ នោះ មគ្គញ្ញាណ ហៅថា ពោធិ ក្នុងប្រយោគ នេះថា ចតុមគ្គេសុ ញាណំ ប្រែថា ញាណក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ ដូច្នេះ ។ សព្វញ្ញុតញ្ញាណ ហៅថា ពោធិ ដូចក្នុងប្រយោគនេះថា បប្បោតិ ពោធឹ វរភូរិ មេធសោ ប្រែថា តថាគតនោះ មានប្រាជ្ញាដ៏ប្រសើរ ប្រៀបដូចផែនដី និងបានដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរ ក្នុងផ្លូវប្រាជ្ញា ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់សម្រេចពោធិទាំង ២ យ៉ាង នេះ ត្រង់ដើមឈើនោះ ព្រោះហេតុនោះ សូម្បីដើមឈើនោះ ក៏បានឈ្មោះ ថា ពោធិព្រឹក្ស ម្យ៉ាងទៀត ព្រះមានព្រះភាគ ទ្រង់ព្រះនាមថា ពោធិ ព្រោះត ្រាស់ដឹងពោជ្ឈង្គ ៧ សូម្បីដើមឈើ ក៏បានឈ្មោះថា ពោធិព្រឹក្ស ព្រោះ ព្រះអង្គកាលត្រាស់ដឹង ចាំបាច់អាស្រ័យដើមឈើនោះ ។ នៃពោធិព្រឹក្សនោះ ។ បទថា មូលេ ប្រែថា ទីជិត ។ ពិតហើយ សព្វថា មូល នេះ ប្រាកដ ត្រង់មូល គឺឫសគល់ ដូចក្នុងប្រយោគជាដើមថា មូលានិ ឧទ្ធរេយ្យ អន្តមសោ ឧសីរនាឡិមត្តានិបិ ក៏រម្លើងឫសគល់ ដោយហោចទៅ សូម្បី ប៉ុនចម្រៀកស្បូវភ្លាំង ( ក៏មិនឲ្យសល់ ) ដូច្នេះ ។ ប្រាកដក្នុងហេតុដែលមិនទួទៅ ក្នុងប្រយោគជាដើមថា លោភោ អកុសល់មូលំ លោភៈជាបឫសគល់នៃអកុសល ដូច្នេះ ។ ប្រាកដក្នុងទីជិត ដូចក្នុងប្រយោគជាដើមថា យា ច មជ្ឃន្ញិកេ កាលេ ឆាយា ផរតិ និវាតេ បណ្ណានិ បតន្តិ ឯត្តាវតា រុក្ខមូលំ ក្នុងពេលថ្ងៃត្រង់ ស្រមោលដើមឈើផ្សាយទៅត្រឹមណា ក្នុងពេលស្ងប់ខ្យល់ ស្លឹកឈើជ្រុះ ត្រឹមណា ទីដែលស្រមោលផ្សាយទៅ និងទីដែលស្លឹកឈើជ្រុះនោះ ហៅថា ទីជិតគល់ឈើ ដូច្នេះ ។ មូល សព្ទ ក្នុងទីនេះ