អត្ថរបស់ វុត្ត សព្ទ

ក្បាលទី 35 · ទំព័រ 91

មក វុត្ត សព្ទ ក្នុងពាក្យថា វុត្តោ នេះ ប្រាកដក្នុងពាក្យជាដើមថា កេសោហារណ ១ វបន ១ វាបសមិករណ ១ ជីវិតវុត្តិ ១ បមុត្តភាវ ១ បវចនភាវេនបវត្តិត ១ អជ្ឈេន ១ កថន ១ ។ ពិតហើយ វុត្ត សព្ទនោះ មកក្នុង កេសោហារណ គឺការកោរសក់ ដូចក្នុងប្រយោគជាដើមថា កាបទិកោ នាម មាណវោ ទហរោ វុត្តសិរោ មាណពកំលោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ ១ ដូច្នេះ ។ មកក្នុង វបន គឺការព្រោះពូជ ដូចក្នុងប្រយោគជាដើមថា គាវោ តស្ស បជាយន្តិ ខេត្តេ វុត្តំ វិរូហតិ វុត្តានំ ផលមស្នាតិ យោ មិត្តានំ ន ទុព្ភតិ ។ បុគ្គលណា មិនប្រទូស្តមិត្តទាំងឡាយ គោទាំងឡាយរបស់បុគ្គលនោះ សម្រាលកូនដោយស្រួល ពូជដែលបុគ្គលនោះ សាបព្រោះក្នុងស្រែ រមែងដុះដាល បុគ្គលនោះរមែងបរិភោគផ្លែនៃពូជទាំងឡាយ ដែល ខ្លួនសាបព្រោះហើយ ។ មកក្នុង វាបសមីករណ គឺការធ្វើពូជដែលព្រោះឲ្យស្មើគ្នា ដោយប្រើ រនាស់ជាដើម ក្នុងប្រយោគជាដើមថា នោ ច ខោ បដិវុត្តំ ពូជដែលព្រោះ មិនស្មើគ្នា ដូច្នេះ ។ មកក្នុង ជីវិតវុត្តិ គឺការចិញ្ចឹមជីវិត ដូចក្នុងប្រយោគ ជាដើមថា បណ្ណលោមោ បរទត្តវុត្តោ មិគភូតេន ចេតសា វិហរាមិ ជាមនុស្សសម្លបរោម ចិញ្ចឹមជីវិតដោយចតុប្បច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តដូចជាពួកសត្វម្រឹគ ដូច្នេះ ។ មកក្នុង បមុត្តភាវ គឺការជ្រុះចាកទង ដូចក្នុងប្រយោគជាដើមថា បណ្ឌុបលាសោ ពន្ធនា បវុត្តោ អភព្វោហរិត ត្តាយ ធម្មតាស្លឹកឈើទុំដែលជ្រុះចាកទងហើយ មិនអាចត្រឡប់ទៅជា មានពណ៌ខៀវវិញបាន ដូច្នេះ ។ មកក្នុង បវចនភាវេនបវត្តិត គឺការ ប្រព្រឹត្តទៅដោយប្រាប់តគ្នា ដូចក្នុងប្រយោគជាដើមថា គីតំ បវុត្តំ សមិហិតំ ដែលពួកឥសីណាបាន ( ស្វាធ្យាយ ) មកហើយ បានសូធ្យមកហើយ បាន សន្សំមកច