ទុតិយពោធិសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយ បល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់មួយសប្តាហ៍ ។ លុះអំណើះសប្តាហ៍នោះ ហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រឹពឹងក្នុង ព្រះហបឫទ័យចំពោះបដិច្ចសមុប្បាទធម៌ ជាបដិលោម គឺពិចារណាច្រាសឡើង អស់មជ្ឈិមយាមនៃរាត្រី ដោយប្រពៃថា កាលបើបច្ច័យនេះមិនមាន ផលនេះ ក៏មិនមាន ផលនេះរមែងរលត់ទៅ ព្រោះការរលត់ទៅនៃបច្ច័យនេះ គឺការរលត់ ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃ សឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅផស្សៈ ព្រោះរលត់ សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃ តណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរាមរណៈរលត់ទៅព្រម ព្រោះរលត់ជាតិ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស ក៏រមែងរលត់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាង នេះ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺ នូវឧទាននេះ ក្នុងវេលានោះថា ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នក មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់ កិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួង របស់ព្រាហ្មណ៍នោះ រមែងអស់ ទៅក្នុងកាលនោះ ព្រោះបានដឹងច្បាស់នូវព្រះនិព្វាន ជាទីអស់ទៅ នៃបច្ច័យទាំងឡាយ ។