តតិយពោធិសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹង នេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់មួយសប្តាហ៍ ។ លុះអំណើះ សប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយ ទ្រង់រំពឹងក្នុងព្រះហបឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាអនុលោម និង បដិលោម អស់រាត្រីបច្ឆិមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះ រមែងកើតឡើង ព្រោះកើតឡើងនៃបច្ច័យនេះ កាលបើ បច្ច័យនេះមិនមាន ផលនេះក៏មិនមាន ផលនេះរលត់ទៅ ព្រោះរលត់ទៅ នៃបច្ច័យនេះ គឺសង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះ សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភព កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមានព្រម ព្រោះជាតិជាបច្ច័យ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស ក៏រមែងកើតមាន ។ ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង មានយ៉ាងនេះឯង ។ ការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជាឥតមានសេសសល់ ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះ រលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃ ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះ