អដ្ឋកថាតតិយពោធិសូត្រ
តតិយពោធិសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អនុលោមបដិលោមំ បានដល់ អនុលោម និង បដិលោម អធិប្បាយថា ដោយអំណាចអនុលោមតាមដែលពោលហើយ និងដោយអំណាចបដិលោម ។ មានពាក្យសួរថា លោកពោលការប្រព្រឹត្ត ទៅរបស់មនសិការ ក្នុងបដិច្ចសមុប្បាទក្នុងសូត្រទាំង ២ ដោយអនុលោម និងបដិលោមក្នុងកាលមុនមិនមែនឬ ព្រោះហេតុអ្វី ក្នុងទីនេះ ទើបលោក ពោលការប្រព្រឹត្តទៅរបស់មនសិការ ដោយអំណាចសូត្រនោះទៀត ។ ឆ្លើយ ថា ព្រោះប្រកាសមនសិការក្នុងបដិច្ចសមុប្បាទដល់វារៈទី ៣ ដោយអំណាច សូត្រទាំង ២ នោះ ។ សួរថា លោកប្រកាសមនសិការដោយសូត្រទាំង ២ ដូចម្តេច ព្រោះអ្នកណាម្នាក់ មិនអាចប្រកាសមនសិការបដិច្ចសមុប្បាទដោយ អនុលោម និងបដិលោម មិនមុន មិនក្រោយ ។ ឆ្លើយថា សេចក្តីនោះ មិនគប្បីឃើញយ៉ាងនោះថា ទ្រង់មនសិការដល់អនុលោម និងបដិលោមទាំង ២ នោះរួមគ្នា ដោយពិត ទ្រង់មនសិការជាវារៈ ។ ពិតហើយ ព្រះមាន ព្រះភាគ ទ្រង់មនសិការដល់បដិច្ចសមុប្បាទដោយអនុលោមមុន ហើយទ្រង់ បន្លឺឧទានដំបូង ដែលសមគួរដល់មនសិការនោះ ។ គ្រាទី ២ ទ្រង់មនសិការដល់ បដិច្ចសមុប្បាទនោះដោយបដិលោម ហើយទ្រង់បន្លឺឧទានដែលសមគួរ ដល់មនសិការនោះដូចគ្នា ។ ឯគ្រាទី ៣ ទ្រង់មនសិការដល់អនុលោម បដិលោម ដោយអំណាចមនសិការ ជាអនុលោមដោយកាល ជាបដិលោម ដោយកាល ។ ដោយហេតុនោះ ទើបលោកពោលថា បទថា អនុលោមបដិលោមំ បានដល់ អនុលោម និងបដិលោម ដោយអំណាចអនុលោម បដិលោម តាមដែលពោលហើយ ។ ដោយពាក្យនេះ ជាការប្រកាសតាម ដែលមនសិការស្ទាត់ជំនាញមានកម្លាំង និងភាពជំនាញ ។ តែក្នុងទីនេះ គប្បី ជ្រាបវិភាគនៃអនុលោម និងបដិលោមទាំងនោះ ដោយអំណាចចំណែកខាង ដើមដែលប្រព្រឹត្តទៅយ៉ាងនេះថា តថាគតមនសិការដល់អនុលោម មនសិការដល់ បដិ