អដ្ឋកថាហុំហុំកសូត្រ

ក្បាលទី 35 · ទំព័រ 108

ហុំហុំកសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា អជបលនិគ្រោធេ សេចក្តីថា បានឮថា អ្នកចិញ្ចឹមពពែ ទាំងឡាយ បានទៅអង្គុយត្រង់ម្លប់ដើមជ្រៃនោះ ព្រោះដូច្នោះ ទើបដើមជ្រៃ នោះ ឈ្មោះថា អជបាលនិគ្រោធនោះឯង ។ តែអាចារ្យពួកខ្លះ ពោលថា ព្រោះបុរាណព្រាហ្មណ៍ មិនអាចទន្ទេញវេទទាំងឡាយក្នុងទីនោះបាន ទើបធ្វើ ទីអាស្រ័យនៅ ដែលប្រកបដោយរបង ហើយនាំគ្នានៅ ដូច្នោះ ទើបដើមឈើ នោះ បានឈ្មោះថា អជបាលនិគ្រោធ ។ ក្នុងសេចក្តីនោះ មានវចនត្ថៈ ដូចតទៅនេះថា ឈ្មោះថា អជប ព្រោះរាយមន្តមិនបាន អធិប្បាយថា ស្វាធ្យាយមន្តមិនបាន ។ ឈ្មោះថា អជបល ព្រោះជាទីកាន់ គឺស្នាក់ អាស្រ័យនៅរបស់អ្នករាយមន្តមិនបាន អាចារ្យពួកខ្លះពោលថា ព្រោះដើមឈើ នោះ បិទបាំងរក្សាពួកពពែ ដែលចូលទៅនៅក្នុងពេលថ្ងៃត្រង់ ដោយ ម្លប់របស់ខ្លួន ដូច្នោះ ទើបបានឈ្មោះថា អជបល គឺដើមឈើរក្សាពពែ ។ នុ៎ះជាឈ្មោះរបស់ដើមឈើនោះគ្រប់ឈ្មោះ ។ ត្រង់ទីជិតដើមឈើនោះ ។ ពិត ហើយ បទថា អជបលនិគ្រោធេ នេះ ជាសត្តមីវិភត្តិ ចុះក្នុងអត្ថថា ជិត ។ បទថា វិមុត្តិសុខំ បដិសំវេទី សេចក្តីថា កាលទ្រង់ពិចារណាធម៌ត្រង់ អជបាលនិគ្រោធនោះ គង់ប្រថាប់សោយវិមុត្តិសុខ ។ ដើមឈើនោះ នៅខាងកើត នៃពោធិព្រឹក្ស ។ បទថា សត្តាហំ នេះ មិនមែនសប្តាហ៍ជាប់នឹងសប្តាហ៍ ដែលទ្រង់គង់ពត់ព្រះភ្នែននោះទេ ។ ពិតហើយ ព្រះមានព្រះភាគទ្រង់សម្ងំនៅក្នុង ទីជិតពោធិព្រឹក្សនោះឯង អស់ ៣ សប្តាហ៍ ខាងក្រៅសប្តាហ៍ដែលទ្រង់ ពត់ព្រះភ្នែន ។ ក្នុងសេចក្តីនោះ មានអនុបុព្វីកថាដូចតទៅនេះ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេចសម្មាសម្ពោធិញ្ញាណហើយ ប្រថាប់គង់ពត់ភ្នែនអស់មួយសប្តាហ៍ ពួកទេវតាកើតសេចក្តីសង្ស័យឡើងថា ព្រះមានព្រះភាគទ្