អដ្ឋកថាថេរសូត្រ
ថេរសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សាវត្ថិយំ គឺជិតនគរមានឈ្មោះយ៉ាងនេះ ។ ពិតហើយ នគរនោះ លោកហៅថា សាវត្ថី ព្រោះសាងក្នុងទីលំនៅរបស់ឥសីឈ្មោះ សវត្ថៈ ដូចក្រុងកាកន្ទិ ហៅថា មាកន្ទី អ្នកអក្ខរស្រាស្តដឹងយ៉ាងនេះជាលំដាប់ ដំបូង ចំណែកអដ្ឋកថាទាំងឡាយពោលថា ឈ្មោះថា សាវត្ថី ព្រោះ មានគ្រឿងឧបភោគបរិភោគ គ្រប់ប្រភេទសម្រាប់មនុស្ស កាលត្រូវសួរថា ក្នុងទីនេះ មានវត្ថុណាមួយ ក្នុងការប្រកបជាពួក ទើបហៅថា សាវត្ថី ។ ឆ្លើយថា ព្រោះអាស្រ័យពាក្យថា សព្វមត្ថិ វត្ថុទាំងអស់មាន ដូច្នេះ ។ គ្រឿងឧបករណ៍ទាំងអស់ មានព្រម ដោយប្រការទាំងពួង ក្នុងក្រុង សាវត្ថី ព្រោះអាស្រ័យការដល់ព្រមទាំងពួង ទើបហៅថា សាវត្ថី ដូច្នេះ ។ ជិតក្រុងសាវត្ថីនោះ ។ បទថា សាវត្ថិយំ នេះ ជាសត្តមីវិភត្តិ ប្រើក្នុងអត្ថថា ជិត ។ បទថា ជេតវនេ សេចក្តីថា ឈ្មោះថា ជេត ព្រោះឈ្នះសត្រូវរបស់ ខ្លួន ។ ម្យ៉ាងទៀត ឈ្មោះថា ជេត ព្រោះប្រសូតក្នុងកាលព្រះរាជាឈ្នះពួក ជនដែលជាសត្រូវ ។ ម្យ៉ាងទៀត ឈ្មោះថា ជេត ព្រោះតាំងឈ្មោះយ៉ាង នោះ ព្រោះត្រូវការឲ្យជាមង្គល ។ ឈ្មោះថា វន ព្រោះគប់រក អធិប្បាយ ថា ធ្វើនូវភក្តីក្នុងខ្លួនឲ្យកើតដល់សត្វទាំងឡាយ ដោយគុណសម្បត្តិរបស់ខ្លួន ម្យ៉ាងទៀត ឈ្មោះថា វន ព្រោះហៅ អធិប្បាយថា ហាក់ដូចហៅសត្វ ទាំងឡាយថា ចូរពួកអ្នកប្រើប្រាស់ខ្ញុំ ដោយការបញេ្ចញសំឡេងរបស់វិហគៈ មានតាវៅជាដើម ដោយការស្រវឹង ដោយការត្រេកត្រអាលដោយផ្កា និង គ្រឿងក្រអូបច្រើនប្រភេទដោយដៃ គឺស្លឹកខ្ចីរបស់មែកឈើ ដែលខ្យល់ ត្រសេកោៗ បក់មក ។ អារាមរបស់ព្រះអង្គម្ចាស់ជេត ឈ្មោះថា ជេតវន ។ ពិតហើយ សួននោះ ព្រះរាជកុមារព្រះនាមថា ជេត ទ្រង់ដាំឲ្យចម្រើន ន