មហាកស្សបសូត្រ

ក្បាលទី 35 · ទំព័រ 124

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះមហាកស្សបៈដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា ជាអ្នកមាន អាពាធ ប្រកបដោយទុក្ខឈឺធ្ងន់ ។ លុះក្នុងសម័យខាងក្រោយមក ព្រះមហា កស្សបៈដ៏មានអាយុ សះស្បើយចាកអាពាធនោះ ។ លុះព្រះមហាកស្សបៈសះស្បើយចាកអាពាធនោះហើយក៏ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ ។ សម័យ នោះឯង ពួកទេវតាចំនួន ៥០០ ប្រឹងខ្មីឃ្មាត បម្រុងឲ្យព្រះមហាកស្សបៈដ៏ មានអាយុ បានបិណ្ឌបាត ។ គ្រានោះ ព្រះមហាកស្សបៈដ៏មានអាយុ បាន ហាមឃាត់ពួកទេវតាទាំង ៥០០ នោះ ហើយស្លៀកស្បង់ប្រដាប់បាត្រ និង ចីវរ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រកផ្លូវរបស់មនុស្សកម្សត់ មនុស្សកំព្រា និងជាងតម្បាញ ក្នុងបុព្វណ្ហសម័យ ។ ព្រះមានព្រះភាគ បាន ឃើញព្រះមហាកស្សបៈដ៏មានអាយុ កំពុងដើរបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ តាមច្រករបស់មនុស្សកម្សត់ មនុស្សកំព្រា និងជាងតម្បាញ ។ លុះព្រះមាន ព្រះភាគ បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុង វេលានោះថា បុគ្គលដែលជាអ្នកមិនចិញ្ចឹមអ្នកដទៃ អ្នកដឹងជាក់ច្បាស់ អ្នក ទូន្មានខ្លួន តាំងនៅក្នុងធម៌មានខ្លឹម អ្នកអស់អាសវៈ អ្នកមាន ទោសៈខ្ជាក់ចោល តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ សូត្រទី ៦ ។ ៥