អដ្ឋកថាបាវាសូត្រទី ៧

ក្បាលទី 35 · ទំព័រ 135

បាវាសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា បវាយំ បានដល់ ជិតក្រុងរបស់មល្លក្សត្រ ដែលមានឈ្មោះយ៉ាងនោះ ។ បទថា អជកលាបកេ ចេតិយេ បានដល់ ក្នុងទីដែលពួកមនុស្សកោតក្រែង ដែលបានឈ្មោះថា អជកលាប ព្រោះ យក្ខឈ្មោះអជកលាបៈគ្រប់គ្រង ។ បានឮថា យក្ខនោះទទួលពលីកម្ម ដោយ កោដ្ឋាសនៃពពែ ដោយការចងពពែឲ្យជាក្រុមៗ មិនមែនទទួលដោយប្រការ ដទៃទេ ព្រោះដូច្នោះ ទើបប្រាកដឈ្មោះថា អជកលាបកយក្ខ ។ តែអាចារ្យ ពួកខ្លះពោលថា ឈ្មោះថា អជកលាបកយក្ខ ព្រោះញ៉ាំងពួកមនុស្សឲ្យ ស្រែកដូចពពែ បានឮថា ក្នុងពេលពួកមនុស្សនាំពលីកម្មទៅ បូជាដល់អជកលាបកយក្ខ ត្រូវស្រែកដូចសំឡេងពពែ ហើយនាំពលីកម្មចូលទៅ យក្ខ នោះក៏ត្រេកអរ ព្រោះដូច្នោះ ទើបគេហៅថា អជកលាបកយក្ខ ។ យក្ខ នោះសម្បូរដោយអានុភាពរឹងត្អឹង កាច នៅអាស្រ័យទីនោះ ព្រោះដូច្នោះ ទើប ពួកមនុស្សធ្វើទីនោះឲ្យជាទីគោរព កោតក្រែង នាំពលីកម្មចូលទៅសព្វកាល ព្រោះហេតុនោះ ទើបលោកពោលថា អជកលាបយកេ ចេតិយេ ។ បទថា អជកលាបកស្ស យក្ខស្ស ភវនេ បានដល់ ដែលជាវិមានរបស់យក្ខនោះ ។ បានឮថា ក្នុងគ្រានោះ ព្រះសាស្តាបំណងនឹងទូន្មានយក្ខនោះក្នុងពេល ល្ងាច ទ្រង់យាងទៅមួយព្រះអង្គឯង មិនមានសម្លាញ់ជាគម្រប់ ២ ទ្រង់កាន់ បាត្រ និងចីវរ ហើយយាងទៅកាន់ទ្វារលំនៅរបស់អជកលាបកយក្ខ ។ ទើប ទ្រង់សុំអ្នកយាមទ្វារយក្ខនោះ ដើម្បីចូលទៅកាន់លំនៅ ។ អ្នកយាមទ្វារទូល ថា បពិត្រព្រះអង្គដ៏ចម្រើន អជកលាបកយក្ខ ជាបុគ្គលគ្រោតគ្រាត មិនធ្វើ សេចក្តីគោរពសមណៈ ឬព្រាហ្មណ៍ ព្រោះដូច្នោះ សូមទ្រង់ជ្រាបចុះ តែខ្ញុំ ព្រះអង្គមិនប្រាប់ដល់យក្ខនោះ មិនសមគួរ ហើយរូតរះទៅកាន់លំនៅរបស់ អជកលាបកយក្ខ ដែលទៅកាន់សមាគមយក្ខ ក្នុងខណៈនោះឯង ។