សង្គាមជិសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះ ព្រះសង្គាមជិដ៏មានអាយុ បានទៅនគរសាវត្ថី ដើម្បីជួបព្រះមានព្រះភាគ ។ ឯបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានឮដំណឹងថា អើ ឮថា ព្រះសង្គាមជិ មកដល់នគរសាវត្ថីហើយ ។ នាងនោះបាននាំទារក ទៅឯវត្តជេតពន ។ សម័យនោះ ព្រះសង្គាមជិដ៏មានអាយុ កំពុងអង្គុយនៅក្នុង វេលាថ្ងៃ ក្បែរគល់ឈើមួយដើម ។ លំដាប់នោះ បុរាណទុតិយិការបស់ ព្រះសង្គាមជិដ៏មានអាយុ បានចូលទៅរកព្រះសង្គាមជិដ៏មានអាយុ លុះចូលទៅ ដល់ហើយ ក៏និយាយនឹងព្រះសង្គាមជិដ៏មានអាយុថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង ។ និមិត្តតែបុរាណទុតិយិកានោះ ពោល យ៉ាងនេះហើយ ព្រះសង្គាមជិដ៏មានអាយុនៅស្ងៀម ។ បុរាណទុតិយិការបស់ ព្រះសង្គាមជិដ៏មានអាយុ បានពោលនឹងព្រះសង្គាមជិដ៏មានអាយុជាគម្រប់ ២ ដង យ៉ាងនេះទៀតថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង ។ ព្រះសង្គាមជិដ៏មានអាយុ នៅស្ងៀមអស់វារៈ ២ ដង ។ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ ក៏ទទូចនិយាយនឹងព្រះសង្គាមជិដ៏មានអាយុ ជាគម្រប់ ៣ ដងថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំ ទាំងកូនតូចផង ។ ព្រះសង្គាមជិដ៏មានអាយុ ក៏នៅស្ងៀមអស់វារៈ ៣ ។ លំដាប់នោះ បុរាណ- ទុតិយិការបស់ព្រះសង្គាមជិដ៏មានអាយុ បានយកទារកតូចនោះ ទៅដាក់អំពី មុខព្រះសង្គាមជិដ៏មានអាយុ រួចនិយាយថា បពិត្រសមណៈ នេះជាកូនប្រុស របស់លោក លោកចិញ្ចឹមវាផងចុះ រួចហើយក៏ដើរចេញទៅ ។ ឯព្រះ សង្គាមជិដ៏មានអាយុ មិនរមិលមើល មិនហៅរកនូវកូនតូចនោះសោះ ។ លំដាប់នោះ បុរាណទុតិយិការបស់ព្រះសង្គាមជិដ៏មានអាយុ កាលដ