ជដិលសូត្រ

ក្បាលទី 35 · ទំព័រ 154

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងគយាសីសប្រទេស ទៀបទន្លេគយា ។ សម័យនោះឯង ពួក ជដិលច្រើនរូប នាំគ្នាងើបខ្លះ មុជខ្លះ ងើបមុជៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើមរវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញថា សេចក្តីបរិសុទ្ធដោយអំពើនេះ ។ ព្រះមានព្រះភាគ ក៏បានឃើញពួកជដិល ជាច្រើនទាំងនោះ ដែលកំពុងងើបខ្លះ មុជខ្លះ ងើបមុជៗ ខ្លះ ស្រោចខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់ឈ្មោះគយា ក្នុងសម័យជាទីធ្លាក់ចុះនៃទឹកសន្សើម រវាង ៨ ថ្ងៃ ក្នុងវេលារាត្រីដ៏ត្រជាក់នៃហេមន្តរដូវ ដោយសេចក្តីគិតឃើញ ថា សេចក្តីបរិសុទ្ធដោយអំពើនេះ ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផងច្រើនគ្នា រមែងងូតទឹកនោះ ដែរ សច្ចៈ ១ ធម្មៈ ១ ( មាននៅ ) ក្នុងបុគ្គលណា បុគ្គល នោះ ទើបឈ្មោះថា ជាអ្នកស្ហាតផង ឈ្មោះថា ជាព្រាហ្មណ៍ ផង ។ សូត្រទី ៩ ។