អដ្ឋកថាជដិលសូត្រ

ក្បាលទី 35 · ទំព័រ 155

ជដិលសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ ពាក្យថា គយា ក្នុងបទថា គយាយំ នេះ គេហៅថា ស្រុកខ្លះ កំពង់ខ្លះ ។ ពិតហើយ ព្រះមានព្រះភាគ កាលប្រថាប់នៅក្នុងទីមិនឆ្ងាយ អំពីគយាគាម ហៅថា ប្រថាប់នៅជិតស្រុកគយា ។ កាលប្រថាប់នៅក្នុងទី មិនឆ្ងាយអំពីកំពង់គយា ក៏ហៅថា ប្រថាប់នៅក្បែរកំពង់គយាដូចគ្នា ។ ពិត ហើយ ក្នុងពាក្យថា គយាតិត្ថំ គឺស្រះក្តី ស្ទឹងក្តី ទោះបីមាននៅក្នុងទីមិន ឆ្ងាយស្រុក ឈ្មោះថា គយា ។ ទាំង ២ យ៉ាងនោះ លោកិយមហាជន តែងហៅថា កំពង់ជាទីបន្សាត់បាប ។ បទថា គយាសីសេ សេចក្តីថា ក្នុងទីនោះ មានភ្នំមួយ ឈ្មោះគយាសីសៈ មានកំពូលស្រដៀងក្បាលដំរី ជាទី ដែលមានថ្មដាដូចពោងដំរី ជាឱកាសល្មមភិក្ខុ ១០០០ រូបនៅបាន ព្រះមាន ព្រះភាគក៏គង់ប្រថាប់នៅទីនោះ ព្រោះហេតុនោះ ទើបលោកពោលថា គយាយំ វិហរតិ គយាសីសេ ។ បទថា ជដិលា បានដល់ ពួកតាបស ។ ពិតហើយ តាបសទាំងនោះ ហៅថា ជដិលក្នុងទីនេះ ព្រោះជាអ្នកទ្រទ្រង់ជដា ។ បទថា អន្តរដ្ឋកេហិ មបតសមយេ សេចក្តីថា ក្នុងកាលសន្សើមធ្លាក់ មានប្រមាណ ៨ ថ្ងៃ គឺក្នុងទីបំផុតនៃខែមាឃ ដែលជាខាងក្នុងហិមន្តរដូវ ៤ ថ្ងៃ ក្នុងថ្ងៃដើមនៃខែ ផល្គុន ៤ ថ្ងៃ ។ បទថា គយាយំ ឧម្មុជ្ជន្តិ សេចក្តីថា បុគ្គលពួកខ្លះ មុជ ចុះទាំងខ្លួនដំបូង ក្នុងទឹកដែលសន្មតគ្នាថា ជាកំពង់ទឹកនោះ បន្ទាប់អំពីនោះ ក៏ផុសឡើង ហែលទៅ ។ បទថា និម្មុជ្ជន្តិ សេចក្តីថា មុជចុះក្នុងទឹកត្រឹម ក្បាល ។ បទថា ឧម្មុជ្ជនិម្មុជ្ជម្បិ ករោន្តិ សេចក្តីថា ធ្វើការផុសឡើង មុជ ចុះរឿយៗ ។ ពិតហើយ ក្នុងការធ្វើនោះ មនុស្សពួកខ្លះ មានការឃើញ យ៉ាងនេះថា ដោយការផុសឡើងតែម្តងបុណ្ណោះ ជាវត្ថុបរិសុទ្ធចាកបាប ទើប មនុស្សទាំងនោះ ធ្វើចំពោះការផ