អដ្ឋកថាទណ្ឌសូត្រ
ក្បាលទី 35 · ទំព័រ 229
ឧទាននេះ ក្នុងវេលានោះថា បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន ហើយបៀតបៀន ពួកសត្វ អ្នកប្រាថ្នាសេចក្តីសុខដោយដំបង បុគ្គលនោះ លុះលះ លោកនេះទៅ រមែងមិនបានសេចក្តីសុខឡើយ ។ បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនពួកស ត្វ អ្នកប្រាថ្នាសេចក្តីសុខ ដោយដំបង បុគ្គលនោះ លុះលះ លោកនេះទៅ តែងបានសេចក្តីសុខ ។