អត្ថរបស់អន្តរាសព ្ទ
សូត្រទី ៣ ។ ៥ ទណ្ឌសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា កុមារកា បានដល់ ក្មេងទាំងឡាយ ។ អន្តរា សព្ទ ក្នុងពាក្យថា អន្តរា ច សាវត្ថឹ អន្តរា ច ជេតវនំ នេះ មកក្នុងហេតុ ក្នុង ប្រយោគជាដើមថា តទនន្តរំ កោ ជានេយ្យ អញ្ញត្រ តថាគតេន លំដាប់ តអំពីនោះមក អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគត ចេញ ។ និងក្នុងប្រយោគមួយទៀតថា ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរំ ជនទាំងឡាយ មកប្រជុំនិយាយគ្នាទៀបឆ្នេរស្ទឹងទាំងឡាយ ផង … ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ។ មក ក្នុងខណៈ ដូចក្នុងប្រយោគជាដើមថា ភន្តេ អញ្ញតរា ឥត្ថី វិជ្ជន្តរិកាយ ភាជនំ ធោវន្តិ បពិត្រព្រះអង្គដ៏ចម្រើន ស្រីម្នាក់កំពុងលាងភាជនៈ បាន ឃើញខ្ញុំព្រះអង្គក្នុងពេលមានផ្លេកបន្ទោរ ។ មកក្នុងចិត្ត ដូចក្នុងប្រយោគ ជាដើមថា យស្សន្តរតោ ន សន្តិ កោប សេចក្តីក្រោធ មិនមានក្នុងចិត្ត របស់បុគ្គលណា ។ មានអត្ថថា ត្រង់កណ្តាល ដូចក្នុងប្រយោគជាដើមថា អន្តរា វោសានមាបទិ ដល់នូវការផ្អាកនូវសេចក្តីព្យាយាមក្នុងចន្លោះ ( ត្រង់ កណ្តាល ) ។ មានអត្ថថា ចន្លោះ ដូចក្នុងប្រយោគជាដើមថា អបិចាយំ ភិក្ខវេ តបេទាទ្វិន្នំ មហានិរយានំ អន្តរិកាយអាគច្ឆតិ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ស្ទឹងតបោទានេះ ហូរមកតាមចន្លោះនៃមហានរកទាំងពីរ ។ ក្នុងទីនេះ សព្ទថា អន្តរា គប្បីជ្រាបថា ប្រើក្នុងអត្ថថា ចន្លោះ ព្រោះដូច្នោះ គប្បី ជ្រាបអត្ថក្នុង អន្តរា សព្ទនេះ យ៉ាងនេះថា ក្នុងចន្លោះក្រុងសាវត្ថី និងវត្ត ជេតពន ។ ព្រោះប្រកបដោយ អន្តរា សព្ទ ទើបក្នុងទីនេះ ជាទុតិយាវិភត្តិថា អន្តរា ច សាវត្ថឹ អន្តរា ច ជេតវនំ ចន្លោះក្រុងសាវត្ថី និ