អដ្ឋកថាឧបាសកសូត្រ
ឧបាសកសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឥច្ឆានង្គលកោ សេចក្តីថា ស្រុកព្រាហ្មណ៍មួយ ក្នុងដែន កោសល ដែលបានឈ្មោះថា ឥច្ឆានង្គល ។ ឈ្មោះថា ឥច្ឆានង្គល ព្រោះន ៅអាស្រ័យ ក្នុងស្រុកព្រាហ្មណ៍នោះ ឬព្រោះកើត គឺមានក្នុងស្រុកព្រាហ្មណ៍ នោះ ។ បទថា ឧបសកោ សេចក្តីថា ឈ្មោះថា ឧបាសក ព្រោះជាអ្នក ប្រកាសភាវៈ ដែលខ្លួនជាឧបាសក ក្នុងសម្នាក់របស់ព្រះមានព្រះភាគ ដោយត្រ ៃសរណគមន៍ ជាអ្នកកាន់យកសិក្ខាបទ ៥ ជាពុទ្ធមាមកៈ ធម្មមាមកៈ សង្ឃមាមកៈ ។ បទថា កេនចិទេវ ករណីយេន សេចក្តីថា ដោយ ករណីយកិច្ចឯណាមួយ មានការជម្រះឲ្យបរិសុទ្ធយ៉ាងក្រៃលែងជាដើម ដែល បុគ្គលទ្រទ្រង់ គប្បីធ្វើ ។ បទថា តីរេត្វា ប្រែថា ឲ្យសម្រេច ។ បានឮថា ឧបាសកនោះធ្លាប់ចូលគាល់ អង្គុយជិតព្រះមានព្រះភាគជានិច្ចកាល ។ គាត់ មិនបានគាល់ព្រះសាស្តា ព្រោះមានកិច្ចច្រើន អស់ ២-៣ ថ្ងៃ ។ ដោយហេតុ នោះ ទើបព្រះមានព្រះភាគត្រាស់ថា ចិរស្សំ ខោ ត្វំ ឧបសក ឥមំ បរិយាយមកាសិ យទិទំ ឥធាគមនាយ ម្នាលឧបាសក ខ្លួនអ្នកធ្វើហេតុជា ទំនង ដើម្បីមកទីនេះ ជាយូរអង្វែងហើយ ។ បណ្តាបទទាំងនោះ បទថា ចិរស្សំ ប្រែថា ដោយកាលយូរ ។ បទថា បរិយាយំ ប្រែថា គ្រាមួយ ។ សព្ទថា យទិទំ ជានិបាត ។ សេចក្តីថា យោ អយំ ។ លោកអធិប្បាយពាក្យនេះថា អ្នកធ្វើវារៈ ដែលធ្វើក្នុងថ្ងៃនេះ ដោយកាលយូរ គឺធ្វើឲ្យយឺតយូរ ដោយការមកក្នុងទីនេះ គឺក្នុងសម្នាក់របស់ តថាគតនេះ ។ បទថា ចិរប្បដិកាហំ កែជា ចិរប្បដិកោ អហំ ភ្ជាប់ សេចក្តីថា ខ្ញុំព្រះអង្គបំណងចូលគាល់អស់កាលយូរហើយ ។ បទថា កេហិចិ កេហិចិ ប្រែថា កិច្ចតូច កិច្ចធំ ។