អដ្ឋកថាគព្ភិនីសូត្រ

ក្បាលទី 35 · ទំព័រ 249

គព្ភិនីសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា អញ្ញតរស្ស បរិព្វាជកស្ស បានដល់ របស់កុដុម្ពិកបរិព្វាជកម្នាក់ ។ បទថា ទហរា ប្រែថា ជាកំលោះក្រមុំ ។ បទថា មាណវិកា ជាវោហារហៅកូនស្រីរបស់ព្រាហ្មណ៍ ។ បទថា បជាបតី ប្រែ ថា ភរិយា ។ បទថា គព្ភិនី ប្រែថា មានគភ៌ ។ បទថា ឧបវិជញ្ញា ភ្ជាប់ សេចក្តីថា ជាអ្នកមានពេលប្រសូតប្រាកដថា ថ្ងៃនេះ ស្អែកនេះ ។ បានឮថា បរិព្វាជកនោះ មានជាតិជាព្រាហ្មណ៍ មានភរិយាតាំងនៅត្រង់អាស្រម ឈ្មោះ វាទបត្ថៈ ព្រោះហេតុនោះ ទើបមនុស្សហៅគាត់ដែលមានភរិយាដោយវោហារ ថា បរិព្វាជក ។ ឯភរិយារបស់គាត់ គេហៅថា ព្រាហ្មណី ព្រោះមានជាតិ ជាព្រាហ្មណ៍ ។ បទថា តេលំ បានដល់ ប្រេងល្ង ។ ក្នុងសេចក្តីនេះថា ដោយវត្ថុ មានប្រេងល្ងជាប្រធាន ទើបនាងប្រាប់ថា ចូរអ្នកនាំយកវត្ថុដែល ស្រីប្រសូតកូនត្រូវការដើម្បីបំបាត់ទុក្ខ ក្នុងពេលប្រសូតទាំងអស់ មានសប្បិ និងអំបិលជាដើមមក ។ បទថា យំ មេ វិជាតាយ ភវិស្សតិ សេចក្តីថា វត្ថុណា មានប្រេងជាដើម ជាឧបការៈដល់ខ្ញុំ ដែលជាអ្នកមានគភ៌ប្រសូត ។ បាឋៈថា បរិព្វាជិកាយ ដូច្នេះក៏មាន ។ បទថា កុតោ ប្រែថា ចាកទីណា អធិប្បាយថា គប្បីនាំប្រេងជាដើមមកអំពីណា ទោះជាត្រកូលញាតិ-មិត្រ ទីនោះ មិនមានដល់យើង ។ បទថា តេលំ អាហរាមិ លោកពោលឲ្យជា បច្ចុប្បន្នកាល ព្រោះជិតកាលដែលជាបច្ចុប្បន្ន ដោយអត្ថថា នឹងនាំប្រេងមក ។ វា សព្ទ ក្នុងបទថា សមណស្ស វា ក្តី ព្រាហ្មណស្ស វា ក្តី សប្បិស្ស វា ក្តី តេលស្ស វា ក្តី ក៏ជាសមុច្ចយត្ថ ដូចក្នុងប្រយោគ ជាដើមថា អគ្គិតោ វា ឧទកតោ វា មិថុភេទា វា ។ បទថា សប្បិស្ស វា តេលស្ស វា ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថបឋមាវិភត្តិ ។ អធិប្បាយថា សប្