ឯកបុត្តសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបាសកម្នាក់ មានកូនប្រុសតូចមួយ ជាទីស្រឡាញ់ ជាទី គាប់ចិត្ត ធ្វើមរណភាព ។ គ្រានោះឯង ពួកឧបាសកច្រើននាក់ មានសំពត់ ទទឹក មានសក់ទទឹក ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ ហើយថ្វាយបង្ខំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះឧបាសកទាំងនោះ អង្គុយ ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលឧបាសក ទាំងឡាយ ដូចម្តេចហ្ន៎ បានជាអ្នកទាំងឡាយ មានសំពត់ទទឹក មានសក់ ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ ។ កាលបើព្រះមានព្រះភាគត្រាស់សួរ យ៉ាង នេះហើយ ឧបាសកនោះ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះមានព្រះភាគ កូនប្រុសតូចមួយរបស់ខ្ញុំព្រះអង្គ ជាទីស្រឡាញ់ ជាទីគាប់ ចិត្ត ធ្វើមរណភាពទៅ បានជាពួកខ្ញុំព្រះអង្គ មានសំពត់ទទឹក មានសក់ទទឹក ចូលមកក្នុងទីនេះទាំងថ្ងៃ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា ពួកទេវតា និងពួកមនុស្សជាច្រើន ជាប់ជំពាក់ដោយការត្រេកត្រអាលក្នុងរូប ជាទីស្រឡាញ់ ជាអ្នកមានសេចក្តីទុក្ខ និងសេចក្តី សាបសូន្យ លុះក្នុងអំណាចមច្ចុរាជ ។ ពួកជនណា មិនធ្វេសប្រហែស ទាំងថ្ងៃ ទាំងយប់ លះបង់រូបជាទីស្រឡាញ់ ពួកជននោះ ឯង ឈ្មោះថា គាស់រម្លើង ឬ ធ្វើមិនអោយសេសសល់នូវទុក្ខជា នុយនៃមច្ចុ ដែលកន្លងបានដោយក្រ ។ សូត្រទី ៧ ។ ៥