អធិប្បាយពាក្យថាតថាគតសព្ទ
បានទទួលបីតិ និងសោមនស្ស ក្នុងកាលព្រះមានព្រះភាគ មានព្រះសូរសៀង មានព្រះតម្រាស់ផ្ហែមល្អែម ដូចសំឡេងសត្វករវិក ដែលកំពុងត្រាស់នោះឯង ។ បទថា អនុមោទិត្វា សេចក្តីថា បន្ទាប់អំពីនោះ ក៏ធ្វើឲ្យកើតការត្រេកអរ គឺត្រេកអរដោយចិត្ត ហើយអនុមោទនាដោយវាចា ឬត្រេកអរដោយការ សម្បូរនៃព្រះតម្រាស់ ហើយត្រេកអរតាម ដោយការសម្បូរនៃប្រយោជន៍ ។ បទថា សកំ ឃរំ បច្ចាយាសិ បានដល់ ទ្រង់យាងត្រឡប់អំពីដំណាក់ របស់ព្រះអង្គ ។ លោកអាចារ្យអ្នកស្វាធ្យាយ សូធ្យថា យេន សកំ ឃរំ គឺពោលបទថា តេន ព្រោះ យ ត ភ្ជាប់គ្នា តែទោះជាដូច្នោះ គប្បីប្រកប បាលីដ៏សេសថា បដិយាយិត្វា ប្រែថា ត្រឡប់ ។ បទថា វិជាតំ បាន ដល់ ប្រសូត អធិប្បាយថា កើតកូន ។ បទថា អច្ឆរិយំ សេចក្តីថា ឈ្មោះ ថា គួរអស្ចារ្យ ព្រោះមិនមានជានិច្ច ដូចមនុស្សភ្នែកខ្វាក់ឡើងភ្នំ ។ អត្ថនៃ សព្ទមានប្រមាណបុណ្ណេះ ។ តែក្នុងអដ្ឋកថាពោលថា ឈ្មោះថា គួរអស្ចារ្យ ព្រោះគួរដល់ការទះដៃ អធិប្បាយថា គួរដល់ការផ្ទាត់ម្រាមដៃ ។ សព្ទថា វត ប្រើក្នុង សម្ភាវន អធិប្បាយថា គួរអស្ចារ្យពិត ។ បទថា ភោ ជាពាក្យហៅធម្មតា ។ ឈ្មោះថា អព្ភូត ព្រោះមិនធ្លាប់មាន ។ បទថា តថាគតស្ស សេចក្តីថា ព្រះមានព្រះភាគ ឈ្មោះថា តថាគត ដោយហេតុ ៨ ប្រការ គឺឈ្មោះថា តថាគត ព្រោះទ្រង់យាងមកយ៉ាងនោះ ឈ្មោះថា តថាគត ព្រោះយាងទៅយ៉ាងនោះ ឈ្មោះថា តថាគត ព្រោះ យាងមកកាន់លក្ខណៈដែលពិត ឈ្មោះថា តថាគត ព្រោះត្រាស់ដឹងប្រពៃនូវ