អដ្ឋកថាកាឡិគោភទ្ទិយសូត្រ

ក្បាលទី 35 · ទំព័រ 345

កាឡិគោភទ្ទិយសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា អនុបិយាយំ បានដល់ ជិតព្រះនគរដែលមានឈ្មោះ យ៉ាងនេះ ។ បទថា អម្ពវនេ សេចក្តីថា ក្នុងទីមិនឆ្ងាយអំពីនគរនោះ ស្តេច មល្លៈទាំងឡាយ មានចម្ការស្វាយមួយកន្លែង ក្នុងចម្ការស្វាយនោះ ស្តេច មល្លៈទាំងឡាយ បានសាងវិហារថ្វាយដល់ព្រះមានព្រះភាគ វិហារនោះ គេ ហៅថា អម្ពវន ។ ព្រះមានព្រះភាគទ្រង់ធ្វើអនុបិយនគរឲ្យជាគោចរគ្រាម គង់ប្រថាប់ក្នុងអម្ពវ័ននោះ ព្រោះហេតុនោះ ទើបលោកពោលថា អនុបិយាយំ វិហរតិ អម្ពវនេ ។ បទថា ភទ្ទិយោ ជាឈ្មោះនៃព្រះថេរៈនោះ ។ បទថា កាឡិគោធាយ បុត្តោ សេចក្តីថា សក្យរាជទេវីសាកិយានី ព្រះនាមថា កាឡិគោធា ជាព្រះអរិយសាវិកា សម្រេចអរិយផល យល់ក្នុងសាសនាជាក់ច្បាស់ ហើយ ព្រះថេរៈនេះជាបុត្ររបស់ព្រះនាង ។ បព្វជ្ជាវិធីរបស់ព្រះថេរៈ នោះ មកក្នុងខន្ធកៈនោះឯង ។ ព្រះថេរៈនោះ កាលបព្វជ្ជាហើយ ផ្តើមតាំង វិបស្សនា មិនយូរប៉ុន្មាន ក៏បានអភិញ្ញា ៦ លោកសមាទានប្រព្រឹត្តធុតង្គទាំង ១៣ ។ ព្រះមានព្រះភាគ ទ្រង់ស្ថាបនាលោកក្នុងឯតទគ្គៈ ក្នុងផ្នែកមាន ត្រកូលខ្ពស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងបណ្តាភិក្ខុសាវ័ករបស់តថាគតដែល មានត្រកូលខ្ពស់ ស្តេចនឹងបុត្ររបស់ព្រះនាងកាឡិគោធា ឈ្មោះថា ភទ្ទិយៈ លោកជាភិក្ខុមួយរូបក្នុងចំនួនអសីតិមហាសាវ័ក ។ បទថា សុញ្ញាគារគតោ លោកពោលថា វៀរស្រុក និងឧបចារស្រុក ក្រៅអំពីនោះ ឈ្មោះថា ព្រៃ វៀរព្រៃ និងគល់ឈើចេញ ទីនៅអាស្រ័យដទៃ មានញកភ្នំជាដើម ដែលសមគួរដល់បព្វជិត លោកបំណងយកថាសុញ្ញាគារ ក្នុងទីនេះ ព្រោះមិនអូអរដោយពួកមហាជន ។ ម្យ៉ាងទៀត ឃ្លាំងឯណាមួយ ដែលស្ងាត់ ក៏គប្បីជ្រាបថា ជាសុញ្ញាគារ ព្រោះមិនមានសំឡេងដែលជា សត្រូវចំពោះឈ