អត្ថរបស់អន្តរសព្ទម្យ៉ាងទេតោ
កិលេស មានរាគៈជាដើម ឈ្មោះថា ធ្វើចិត្តឲ្យកម្រើក ព្រោះជាហេតុធ្វើចិត្ត ឲ្យផ្សាយឡើងតាមកាល សេចក្តីក្រោធមានច្រើនប្រភេទ មានអាឃាតវត្ថុជាដើម រមែងមិនមានអំពីខាងក្នុង គឺក្នុងចិត្តរបស់ខ្លួន ចាកចិត្តរបស់ព្រះអរិយបុគ្គល ឈ្មោះថា រមែងមិនមាន ព្រោះព្រះអរិយបុគ្គលលះបានដោយមគ្គ ។ ពិតហើយ អន្តរ សព្ទនេះ ប្រាកដក្នុងហេតុ ដូចក្នុងប្រយោគជាដើមថា ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរំ ជនទាំងឡាយ មកប្រជុំនិយាយគ្នា ទៀបឆ្នេរស្ទឹងទាំងឡាយផង … ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ។ ប្រាកដត្រង់កណ្តាល ដូចក្នុងប្រយោគជាដើមថា អន្តរដ្ឋកាសុ ហិមបតសមយេ ក្នុងសម័យមានទឹកសន្សើមធ្លាក់ចុះខ្លាំង ប្រហែលជា ៨ រាត្រីក្នុងចន្លោះខែទាំងពីរ ។ ប្រាកដត្រង់ក្នុង រវាង ដូចក្នុងប្រយោគ ជាដើមថា អន្តរា ច សាវត្ថឹ អន្តរា ច ជេតវនំ រវាង ក្រុងសាវត្ថី និងរវាងជេតពនមហាវិហារ ។ ប្រាកដក្នុង ចិត្ត ដូចក្នុងប្រយោគជាដើមថា ភយមន្តរតោ ជាតំ ភ័យកើតហើយក្នុងចិត្ត ដូច្នេះ ។ សូម្បីក្នុងទីនេះ គប្បីឃើញ អន្តរ សព្ទ ប្រើក្នុងចិត្តបុណ្ណោះ ដោយហេតុនោះ ទើបលោក ពោលថា អន្តរតោ អត្តនោ ចិត្តេ ចាកចិត្ត គឺក្នុងចិត្តរបស់ខ្លួន ។ បទថា ឥតិ ភាវាភវតញ្ច វីតិវត្តោ សេចក្តីថា សម្បត្តិ ឈ្មោះថា ភវ វិបត្តិ ឈ្មោះថា អភវ ។ ម្យ៉ាងទៀត សេចក្តីចម្រើន ឈ្មោះថា ភវ សេចក្តីវិនាស ឈ្មោះថា អភវ ។ ម្យ៉ាងទៀត បុណ្យ ឈ្មោះថា ភវ បាប ឈ្មោះថា អភវ ។ ម្យ៉ាងទៀត សុគតិ ឈ្មោះថា ភវ ទុគ្គតិ ឈ្មោះថា