អដ្ឋកថានន្ទសូត្រ
នន្ទសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា នន្ទោ ជាឈ្មោះនៃព្រះថេរៈនោះ ។ ពិតហើយ ព្រះថេរៈ នោះ បានឈ្មោះថា នន្ទ ព្រោះមាតាបិតា បរិវារជន និងញាតិទាំងអស់ កើតនូវការត្រេកអរ ព្រោះលោកប្រកបដោយលក្ខណៈនៃស្តេចចក្រពត្តិ ។ បទថា ភគវតោ ភាតា ឈ្មោះថា ជាប្អូនប្រុស ព្រោះជាឱរសរួមព្រះបិតា ជាមួយព្រះមានព្រះភាគ ។ ពិតហើយ មិនមានព្រះឱរសដែលកើតរួមផ្ទៃ ជាមួយនឹងព្រះមានព្រះភាគ ដោយហេតុនោះ ទើបពោលថា មាតុច្ឆាបុត្តោ អធិប្បាយថា ជាឱរសរបស់ព្រះមាតុច្ឆា ។ ព្រោះថា លោកជាឱរសរបស់ ម្តាយមីង ឈ្មោះថា មហាបជាបតិគោតមី ។ បទថា អនភិរតោ កាត់បទ ជា ន អភិរតោ ប្រែថា មិនត្រេកអរក្រៃលែង ។ បទថា ព្រហ្មចរិយំ បាន ដល់ ការប្រព្រឹត្តដូចព្រហ្ម គឺប្រសើរបំផុត មានទីអង្គុយតែមួយ ទីដេក តែមួយ វៀរមេថុនធម្ម ។ បទថា សន្ធារេតុំ បានដល់ ដើម្បីញ៉ាំងចិត្តដួង ដំបូង រហូតដល់ចិត្តដួងចុងក្រោយឲ្យប្រព្រឹត្តទៅ គឺឲ្យប្រព្រឹត្តទៅដោយប្រពៃ គឺបរិបូណ៌បរិសុទ្ធ ។ ក្នុងសេចក្តីនេះ គប្បីជ្រាបសង្គហៈ គឺការសង្គ្រោះ មគ្គព្រហ្មចរិយៈ ដោយបទថា ព្រហ្មចរិយ បទទី ២ ។ បទថា សិក្ខំ បច្ចក្ខាយ សេចក្តីថា ហាម គឺលះបង់សិក្ខា ៣ ដែលសមាទានព្រមជាមួយ ភាពជាភិក្ខុភាវៈ ក្នុងពេលឧបសម្បទាដែលមិនតាំងឡើង ដោយភាវៈដែល គួរកើត ។ បទថា ហីនាយ ប្រែថា ដើម្បីភាពជាគ្រហស្ថ ។ បទថា អាវត្តិស្សាមិ បានដល់ នឹងត្រឡប់ទៅ សួរថា ព្រោះហេតុអ្វី ទើបលោក ក្រាបទូលយ៉ាងនោះ ក្នុងសេចក្តីនោះ មានអនុបុព្វីកថាដូចតទៅនេះ ព្រះមានព្រះភាគ ទ្រង់ប្រកាសព្រះធម្មចក្រដ៏បវរ ហើយយាងទៅក្រុង រាជគ្រឹះ គង់ប្រថាប់នៅក្នុងវត្តវេឡុវនមហាវិហារ ដែលព្រះកាឡុទាយិត្ថេរទៅ ក្រោយគេបង្អស់ ក្នុងបណ